ដំណើរ​ការ​កម្មវិធី និង ហ្គេម​របស់ Android នៅ​លើ Windows ជាមួយ​នឹង BlueStacks

គឺ​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ​មួយ ដែល​កំពុង​ទទួល​បាន​ការ​និយម​ប្រើ​ប្រាស់​យ៉ាង​ច្រើន​នៅ​លើ​ពិភព​លោក។ មាន​ក្រុម​ហ៊ុន​ទូរស័ព្ទ​ជា​ច្រើន​បាន​ជ្រើស​រើស​យក​ប្រព័ន្ធ​ប្រតិបត្តិការ ធ្វើ​ជា​ប្រព័ន្ធ​សម្រាប់​ដំណើរ​ការ​ទូរស័ព្ទ​របស់​ពួក​គេ ដូច​ជា Samsung, LG, Sony Ericsson, Huawei, ZTE ជាដើម។ ប្រព័ន្ធ​ដំណើរ​ការ​មួយ​នេះ​មាន​កម្មវិធី និង​ហ្គេម​ជា​ច្រើន​សម្រាប់​ដំឡើង​ប្រើ​នៅ​លើ​ទូរស័ព្ទ ក៏​ប៉ុន្តែ​បើ​យើង​ចង់​យក​មក​ដំឡើង​ប្រើ​នៅ​លើ​កុំព្យូទ័រ​វិញ តើ​យើង​ត្រូវ​ធ្វើដូច​ម្ដេច? មាន​វិធី​មួយ​ចំនួន​ដូច​ជា​ដំឡើង​តាម SDK, តែ​វិធី​នេះ​យឺត​ខ្លាំង​ណាស់។

ប៉ុន្តែ​សូម​កុំ​ខ្វាយ​ខ្វល់​អ្វី​ទៀត ព្រោះ​ពេល​នេះ​អ្នក​អាច​ដំឡើង​ប្រើ​បាន​ហើយ​ជាមួយ​នឹង​កម្មវិធី ។ អ្នក​អាច​ដំឡើង​បាន​ដោយ​ទាញ​យក​ពី​ស្ថានីយ ផ្ទាល់​ ឬ​ក៏​ធ្វើ​ការ​ចែក​រំលែក​ពី​ទូរស័ព្ទ​របស់​អ្នក​តាម​រយៈ Cloud។ ដូច្នេះ​ទោះ​បី​ជា​អ្នក​មិន​មាន​ទូរស័ព្ទ Android ដើម្បី​ដំឡើង​ក៏​អ្នក​មាន​កម្មវិធី មួយ​នេះ​ដែរ។

ក្រោយ​ពី​ពេល​អ្នក​បាន​ដំឡើង​កម្មវិធី BlueStacks រួច​ហើយនោះ អ្នក​នឹង​ទទួល​បាន gadget មួយ​នៅ​លើ​អេក្រង់​ខាង​មុខ​នៃ​កុំព្យូទ័រ​របស់​អ្នក។ ចុច​លើ gadget នោះ​ដើម្បី​បង្ហាញ​ផ្ទាំង​ជ្រើស​កម្មវិធី និង ហ្គេម Android។

នៅ​ពេល​អ្នក​ចុច​លើ​កម្មវិធី ឬ ហ្គេម​ណា​មួយ BlueStacks នឹង​បើក​កម្មវិធី ឬ​ហ្គេម​នោះ​ក្នុង​ទិដ្ឋភាព​ពេញអេក្រង់​អ្នក​តែ​ម្ដង។

ដើម្បី​ដំឡើង​កម្មវិធី ឬ​ហ្គេម​បន្ថែម​ទៀត សូម​ភ្ជាប់​ចូល​ស្ថានីយ BlueStacks ដែល​មាន​ទីតាំង​នៅ៖ http://channels.bluestacks.com/ ។ ដើម្បី​ដំឡើង អ្នក​គ្រាន់​តែ​ចុច​លើ​ប៊ូតុង Subscribe ដែល​នៅ​ពី​ក្រោម​រូប​កម្មវិធី ឬ​ហ្គេម។

ចំណែក​លក្ខណៈ​ពិសេស​មួយ​ទៀត​គឺ​ជា​ការ​ចែក​រំលែក​កម្មវិធី ឬ​ហ្គេម​ពី​ទូរស័ព្ទ​របស់​អ្នក​ទៅ​កាន់​កុំព្យូទ័រ​តាម​រយៈ BlueStacks Cloud។ តែ​ជា​ដំបូង​សូម​ដំឡើង​កម្មវិធី BlueStack Cloud Connect នៅ​លើ​ទូរស័ព្ទ​របស់​អ្នក​ពី​ផ្សារ​កម្មវិធី Android ជាមុន​សិន។

បន្ទាប់​មក​ចុច​បើក​ទំព័រ Cloud Connect នៅ​លើ​កុំព្យូទ័រ​របស់​អ្នក​ដើម្បី​ទទួល​យក​លេខ PIN Phone។ ហើយ​បើក​កម្មវិធី BlueStacks Cloud Connect នៅ​លើ​ទូរស័ព្ទ​របស់​អ្នក ហើយ​បញ្ចូល​លេខ PIN នោះ។ ហើយ​ចុច​ធីក​លើ​កម្មវិធី​ដែល​អ្នក​ចង់​ចែក​មក​កាន់​កុំព្យូទ័រ​របស់​អ្នក បន្ទាប់​មក​ចុច​ប៊ូតុង Sync។

អ្នក​ត្រូវ​រង់​ចាំ​មួយ​រយៈ​ពេល ដើម្បី​ឲ្យ​កម្មវិធី​ទាំង​ពីរ​កំពុង​ធ្វើ​សមកាលកម្ម (sync) ឲ្យ​បាន​ចប់​សព្វ​គ្រប់។ ម្យ៉ាង​វិញ​ទៀត មាន​តែ​កម្មវិធី​ចំនួន​តែ ២៦ ប៉ុណ្ណោះ​ដែល​អ្នក​អាច​ទាញ​យក​និង​ដំឡើង​បាន នៅ​ក្នុង​កំណែ​ឥត​គិត​ប្រាក់​នៃ​កម្មវិធី​នេះ។

ទាញ​យក​កម្មវិធី BlueStacks

[AddictiveTips]