Ubuntu កំណែ ១១.១០ ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​ហើយ – តើ​មាន​អ្វី​ថ្មី​ខ្លះ?

ក្រោយ​ពី​ការ​អភិវឌ្ឍ​ចំនួន ៦ ខែ​កន្លង​មក​នេះ ទីបំផុត​កំណែ​ថ្មី​របស់ គឺ ១១.១០ ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ជា​ផ្លូវ​ការ​ហើយ ដែល​មាន​ល្បឿន​បើក​ដំណើរ​ការ (boot) លឿន​ជាង​មុន​ថែម​ទៀត​ផង។

ខាង​ក្រោម​នេះ​គឺ​ជាបន្លាស់​ប្ដូរ​ថ្មីៗ​នៅ​ក្នុង​កំណែ​មួយ​នេះ ដោយ​រៀប​រាប់​ជា​ត្រួសៗ។

បន្លាស់​ប្ដូរ Unity

Unity គឺ​ជា​រូបរាង​អេក្រង់​ខាង​មុខ (Desktop Environment) ត្រូវ​បាន​អភិវឌ្ឍ​ឲ្យ​មាន​ទិដ្ឋភាព​ថ្មី ព្រម​ទាំង​បង្កើន​ល្បឿន​តម្រង​ឯកសារ (Filter) និង រយៈ​ពេល​ផ្ទុក (Loading Time) ជា​ដើម ដែល​ជា​ហេតុ​នាំ​ឲ្យ​អ្នក​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​កម្មវិធី និង​ឯកសារទាំង​ឡាយ។

រូបរាង

ក្នុង​បន្លាស់​ប្ដូរ​ថ្មី​នេះ​ផង​ដែរ Ubuntu ក៏​ត្រូវ​បាន​អភិវឌ្ឍ​បន្ថែម​ទៅ​លើ​រូបរាង​ផ្ទាំង​កម្មវិធី ឲ្យ​ភាព​រលោង និង​ស្អាត​ជាង​មុន ព្រម​ទាំង​បាន​ភ្ជាប់​មក​នូវ​រូប​ផ្ទៃ​ក្រោយ (Background Image) ថ្មីៗ​ចំនួន​១៤​ទៀត។

ផ្ទាំង​ភ្ជាប់​ចូល​ថ្មី (New Login Screen)

ផ្ទាំង​ភ្ជាប់​ចូល​ថ្មី​នេះ​គឺ​ជា​កម្មវិធី​បន្ថែម​មួយ​ដែល​មាន​ឈ្មោះ​ថា LightDM , ផ្ទាំង​នេះ​មាន​សភាព​ស្រឡះ​ជាង​មុន និង​មាន​សភាព​លឿន​រហ័ស​ជាង​មុន​ដែរ ព្រោះ​តែ LightDM ជា​កម្មវិធី​ផ្នែក​បន្ថែម​ដែល​មាន​ទំហំ​តូច។

កម្មវិធី​អនុវត្ត​ដែល​ភ្ជាប់​មក​ជាមួយ (មួយ​ចំនួន)

7 ត្រូវ​បាន​កំណត់​ជា​កម្មវិធី​បើក​គេហទំព័រ​លំនាំ​ដើម នៅ​ក្នុង​ Ubuntu កំណែ ១១.១០

LibreOffice គឺ​ជា​កម្មវិធី​ការិយាល័យ​រដ្ឋបាល​ដែល​មាន​មុខ​ងារ​ដូច​ទៅ​នឹង Microsoft Office

Mozilla Thunderbird ត្រូវ​បាន​ដាក់​ជំនួស​ទៅ​លើ​កម្មវិធី Evolution, Thunderbird គឺ​ជា​កម្មវិធី​សម្រាប់​ឲ្យ​អ្នក​គ្រប់​គ្រង​គណនី​អ៊ីមែល​របស់​អ្នក ដូច​ជា Gmail, Yahoo! ជាដើម។

Deja Dup គឺ​ជា​កម្មវិធី​ដ៏​សំខាន់​មួយ ដែលមាន​តួនាទី​ក្នុង​ការ​ធ្វើ​បម្រុង​ទៅ​លើ​ឯកសារ​នានា ដើម្បី​បង្កា​ភាព​បាត់​បង់​ទៅ​ថ្ងៃ​មុខ។

មជ្ឈមណ្ឌល​កម្មវិធី កំណែ​៥.០ ៖ កំណែ​ថ្មី​នៃ​មជ្ឈមណ្ឌល​កម្មវិធី Ubuntu ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង Ubuntu 11.10 ជា​ផ្លូវ​ការ​ហើយ។ ក្នុង​កំណែ​ថ្មី​នៃ​មជ្ឈមណ្ឌល​កម្មវិធី​នេះ​រួម​មាន រូបរាង​ថ្មី, ការ​បង្ហាញ​លទ្ធផល​កម្មវិធី និង​ទំព័រ​កម្មវិធី​ថ្មី, មាន​ការ​បង្ហាញ​ពី​ការ​វាយ​តម្លៃ​ទៅ​លើ​កម្មវិធី​និមួយៗ និង​ផ្សេងៗ​ជា​ច្រើន​ទៀត។

ទ្រនិច​បង្ហាញ (Indicator)

ក្នុង​ផ្នែក​នេះ​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ជា​ច្រើន​ថែម​ទៀត​ដូច​ជា ម៉ឺនុយ​បង្ហាញ​គណនី​អ្នក​ប្រើ​ប្រាស់, ទ្រនិច​បង្ហាញ​អំពី​ថាមពល (Power Indicator) និង​ផ្សេងៗ​ទៀត។

 

Multi-arc

Multi-arc គឺ​ជា​លក្ខណៈ​ពិសេស​ថ្មីមួយ​ថែម​ទៀត​របស់ Ubuntu 11.10 ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់ Ubuntu 64Bit អាច​ដំឡើង​កម្មវិធី​របស់ Ubuntu 32Bit បាន។

One Conf

One Conf គឺ​ជា​លក្ខណៈ​ពិសេស​ថ្មី​មួយ​របស់​មជ្ឈមណ្ឌល​កម្មវិធី ដែល​មានតួនាទី​ក្នុង​ការ​រក្សា​បញ្ជី​កម្មវិធី​ដែល​បាន​ដំឡើង​រួច​នៅ​ក្នុង​សមកាលភាព ជាមួយ​នឹង​ម៉ាស៊ីន​កុំព្យូទ័រ​ជា​ច្រើន។

សម្រាប់​ព័ត៌មាន​បន្ថែម៖