GNOME 3.2 ត្រូវ​បាន​ចេញ​ផ្សាយ

គឺ​ជា​រូបរាង​អេក្រង់​ខាង​មុខ (Desktop Environment) ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​បាន​យ៉ាង​ទូលាយ​នៅ​ក្នុង​​លីនុច​មួយ​ចំនួន​​ធំ ដូច​ជា , , Fedora ជាដើម។ ហើយ​នៅ​ពេល​ថ្មីៗ​នេះ GNOME បាន​ផ្សាយ​កំណែ​ថ្មី​របស់​ខ្លួន​គឺ កំណែ​៣.២។ តើ​ក្នុង​កំណែ​ថ្មី​នេះ មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ​ទៅ?

តើ​មាន​អ្វី​ថ្មី​នៅ​ក្នុង GNOME 3.2?

គណនី​លើ​បណ្ដាញ (Online Account): ជា​ទី​កន្លែង​មួយ​ដែល​អ្នក​អាច​គ្រប់​គ្រង​គណនី​នៅ​លើ​បណ្ដាញ​អ៊ីនធ័រណិត។ ក្នុង​នោះ​រួម​មាន​ដូច​ជា Google Mail, ប្រតិទិន, បញ្ជី​ឈ្មោះ​ទាក់​ទង (Contacts), ការ​ជជែក, និង សំណុំ​ឯកសារ (Documents) ដែល​មាន​ភ្ជាប់​មក​ជាមួយ GNOME 3.2 UI។

-GNOME សំណុំ​ឯកសារ (GNOME Documents): សំណុំ​ឯកសារ (Documents) ជា​ផ្នែក​ថ្មី​មួយ​របស់ GNOME ដែល​អនុញ្ញាត​ឲ្យ​អ្នក​អាច​គ្រប់​គ្រង​ឯកសារ​អត្ថបទ​នានា​របស់​អ្នក ទាំង​នៅ​លើ​អ៊ីនធ័រណិត (ដូច​ជា Google Docs) និង​ក្នុង​កុំព្យូទ័រ។

-GNOME បញ្ជី​ឈ្មោះ​ទំនាក់​ទំនង (GNOME Contacts): ជា​ទី​កន្លែង​ប្រមូល​ផ្ដុំ​ឈ្មោះ​ទាក់​ទង​ដែល​មាន​នៅ​ក្នុង​កម្មវិធី​មួយ​ចំនួន ដូច​ជា Evolution (កម្មវិធី​គ្រប់​គ្រង​សារ​អេឡិចត្រូនិក) ឬ Empathy (កម្មវិធី​ជជែក​កម្សាន្ត) ជាដើម។

ម្យ៉ាង​វិញ​ទៀត​អ្នក​ក៏​អាច​ស្វែង​រក​ឈ្មោះ​ទាក់​ទង​នៅ​ក្នុង GNOME Shell Activities

ហើយ​អ្នក​ថែម​ទាំង​អាច ឆ្លើយ​តប​ទៅ​សារ​ជជែក​កម្សាន្ត​តាម​រយៈ​ផ្ទាំង​ដំណឹង​ផុស​ឡើង

-ឧបករណ៍​ត្រួត​ពិនិត្យ​កំណត់​ហេតុ​នៃ Empathy ថ្មី

-រក្សា​ទុក​គេហទំព័រ​ជា​កម្មវិធី​វ៉ិប: អ្នក​អាច​រក្សា​ទុក​កម្មវិធី​ណា​មួយ​ជា​កម្មវិធី​តែ​ម្ដង។ អ្ន​ក​អាច​បង្កើត​បាន​ដោយ​ប្រើ​កម្មវិធី​មួយ​ឈ្មោះ​ថា Epiphany។ ការធ្វើ​បែប​នេះ​មាន​ន័យ​ថា អ្នក​អាច​បើក​គេហទំព័រ​មួយ​ដោយ​មិន​បាច់​ចូល​ក្នុង ឬ Google អ្វី​ឡើយ គ្រាន់​តែ​ចុច​បើក​មក​អ្នក​នឹង​ឃើញ​ផ្ទាំង GNOME Shell មួយ​ហើយ​ក្នុងផ្ទាំង​នោះ​អ្នក​នឹង​ឃើញ​គេហទំព័រ​លេច​ឡើង។

-បើក​កម្មវិធី​មួយ​ចំនួន​នៅ​ក្នុង កម្មវិធី​រុក​រក (Web )

-នៅ​ក្នុង​ផ្ទាំង​ម៉ឺនុយ​អ្នក​ប្រើ​ប្រាស់ អាច​ធ្វើ​ការ​បិទ​បើក​ការ​ផ្ដល់​ដំណឹង

-ការ​បើក​មើល​ជា​មុន​នូវ​រូបភាព, វីដេអូ, សម្លេង និង​ឯកសារ​ផ្សេងៗ​ទៀត ​យ៉ាង​រហ័ស​នៅ​ក្នុង Nautilus (Nautilus ជា​កម្មវិធី​រុក​រក​ឯកសារ) ដោយ​គ្រាន់​តែ​ចុច​គ្រាប់ Space ទៅ​លើ​ឯកសារទាំង​នោះ។

-ផ្ទាំង​ភ្ជាប់​ចូល​ថ្មី (New GDM login screen)

-ក្ដារ​ចុច​លើ​អេក្រង់​ថ្មី

-ផ្ទាំង​ជម្រើស​ពេល​ដោត​ឧបករណ៍​ចូល

ក្រៅ​ពី​ការ​បង្ហាញ​ខាង​លើ​នេះ ក៏​នៅ​មាន​ចំណុច​ជា​ច្រើន​ផ្សេង​ទៀត​ដែល​អ្នក​អាច​រក​អាន​បាន (ជា​ភាសា​អង់គ្លេស) នៅ​ក្នុង​គេហទំព័រ​ដើម​របស់ GNOME។ អាន​នៅ​ទីនេះ

វីដេអូ​បង្ហាញ​អំពី GNOME 3.2

[ប្រភព​ព័ត៌មាន៖ Web Upd8]