ប្រើ Explorer, Start Menu, Task Manager របស់ Windows 7 នៅ​ក្នុង Windows 8 តាម Registry

នៅ​កាល​ពី​ថ្ងៃ​មុន​នោះ ខាង​ក្រុម​ហ៊ុន Microsoft បាន​ដាក់​ផ្សាយ​កំណែ Windows 8 Developer Preview ដែល​អាច​ទាញ​យក​ទៅ​ប្រើ​បាន​ដោយ​ឥត​គិត​ថ្លៃ ប៉ុន្តែ​មិន​ទាន់​ពេញ​លេញ និង​ល្អ​នៅ​ឡើយ​ទេ។ នៅ​ក្នុង​នោះ​បើ​អ្នក​បាន​ទាញ​យក​ទៅ​ប្រើ​ហើយ​នឹង​ដឹង​ថា 8 បាន​ប្រើ Start Menu និង Explorer ជាដើម​នោះ​ជាមួយ​នឹង​ទិដ្ឋភាព​រូបរាង​ថ្មី។ បើ​អ្នក​មិន​ពេញ​ចិត្ត​នឹង​រូបរាង​ថ្មី​ទាំង​នោះ​ទេ អ្នក​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​វា​ឲ្យ​ទៅ​ជា​រូបរាង​ចាស់​បាន (រូបរាង​ក្នុង 7) ដោយ​ធ្វើ​តាម​លំនាំ​ខាង​ក្រោម​នេះ។

១. មុន​ដំបូង​សូម​បើក regedit , ចុច Win + R ដើម្បី​បើក​ផ្ទាំង Run ហើយ​វាយ regedit រួច​ចុច​ប៊ូតុង Ok ។

២. បន្ទាប់​មក​សូម​ចូល​ទៅ​កាន់​សឺមី HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer

៣. នៅ​ផ្ទាំង​ផ្នែក​ខាង​ស្ដាំ សូម​ចុច​ពីរ​ដង​លើ RPEnabled, ហើយ​ប្ដូរ​តម្លៃ​ទិន្នន័យពី DWORD ទៅ​ជា 0 ហើយ​ចុច Ok ។

៤. ជា​ទី​បញ្ចប់​សូម​បិទ​បើក Windows 8 ឡើង​វិញ ឬ​ក៏​ភ្ជាប់​ចេញ​ក្រៅ​សិន (log off) ហើយ​ភ្ជាប់​ចូល​វិញ​ពេល​នោះ សូម​អ្នក​មើល​នូវ​បម្លាស់​ប្ដូរ​រូបរាង​ទាំង​នោះ​ដូច​ជា​ត្រង់​និមិត្តសញ្ញា Windows ត្រង់​របារ​ផ្នែក​ក្រោម, Start Menu, Task Manager និង Explorer ដែល​របស់​ទាំង​នោះ​ត្រូវ​បាន​ជំនួស​ដោយ​រូបរាង​ចាស់​វិញ។

[ប្រភព​ព័ត៌មាន និង រូបភាព៖ Addictive Tips]