បិទ / បើក រូបរាង Metro នៅ​ក្នុង​អេក្រង់​ចាប់​ផ្ដើមរបស់ Windows 8

8 Start Menu Toggle គឺជា​កម្មវិធី​តូច​មួយ​មាន​មុខ​ងារ​ក្នុង​ការ​បិទ​បើក​រូបរាង Metro នៅ​ក្នុង​អេក្រង់​ចាប់​ផ្ដើម (Start Screen) របស់ Windows 8។ តែ​មុខ​ងារ​កម្មវិធី​នេះ​មិន​មែន​មាន​តែ​មួយ​នេះ​ឡើយ អ្នក​ក៏​អាច​បិទ​បើក​រូបរាង​ផ្ទាំង​ចម្រៀក (Ribbon) នៅ​ក្នុង Explorer, បិទ​បើក​រូបរាង Start Menu, និង​បិទ​បើករូបរាង​ថ្មី​នៃ Task Manager។ តើ​ការ​បិទ​បើក​នេះ​មាន​ន័យ​យ៉ាងណា? គឺ​មាន​ន័យ​ថា បិទ​រូបរាង​ថ្មី ដោយ​ជំនួស​រូបរាង​ចាស់​ដែល​មាន​ប្រើ​ក្នុង Windows 7។ ក្នុង​ថ្ងៃ​នេះ​ក៏​មាន​អត្ថបទ​មួយ​ទៀត​ដែរ​អំពី​ការ​ផ្លាស់​ប្ដូរ​ទិដ្ឋភាព​រូបរាង Explorer, Task Manager និង Start Menu ទៅ​ជា​រូបរាង​ចាស់​ដោយ​ប្រើ​តាម Registry។ តែ​ការ​ធ្វើ​បែប​នេះ​អាច​បង្ក​ភាព​គ្រោះ​ថ្នាក់ និង​មាន​ភាព​រញ៉េរញ៉ៃ​ផង។ ដូច្នេះ​បើ​អ្នក​ចង់​ស្រួល សូម​សាក​ល្បង​ទាញ​យក​កម្មវិធី​នេះ​ទៅ​ប្រើ​បាន។

សូម​ប្រាកដ​ថា​អ្នក​បើក​ដំណើរ​ការ​កម្មវិធី​នេះ​ជា​មួយ​គណនី អ្នក​គ្រប់​គ្រង (Administrator)។

ទាញ​យក​កម្មវិធី Windows 8 Start Menu Toggle

[រូបភាព៖ ស្ថាបនិក​កម្មវិធី, ប្រភព​ព័ត៌មាន៖ Addictive Tips]