Bender Converter បម្លែង​វីដេអូ​ទៅ​ជា​រូប GIF នៅ​លើ​អ៊ីនធ័រណិត​ដោយ​មិន​ត្រូវ​ការ Photoshop

លោក​អ្នក​ប្រាកដ​ជា​ដឹង​រួច​មក​ហើយ​ថា ជំនាន់​ថ្មីៗ​នេះ​មាន​លទ្ធភាព​ក្នុង​ការ​ធ្វើ​រូបGIF ទាំង​ពី​វីដេអូ និង​បង្កើត​ដោយ​ខ្លួន​ឯង​ក្ដី។ តែ​ចំពោះ​អ្នក​ដែល​មិន​មាន​ជំនាញ​ក្នុង​ការ​ប្រើ​ប្រាស់ អ្នក​មិន​បាច់​ប្រើ​កម្មវិធី​នេះ​ក៏បាន​ដែរ។ BendeConverter.com គឺ​ជា​គេហទំព័រមួយ​ដែល​អ្នក​អាច​ធ្វើ​ការ​បម្លែង​ឯកសារ​វីដេអូ​ទៅ​ជា​រូប GIF បាន​ដោយ​ឥត​គិត​ប្រាក់។ ដើម្បី​បម្លែង​វីដេអូ​នោះ សូម​អនុវត្ត​តាម​លំនាំ​ខាង​ក្រោម។

១. សូម​ចូល​ទៅ​កាន់​គេហទំព័រ http://benderconverter.com/ បន្ទាប់​មក​សូម​ក្រឡេក​មើល​ទៅ​ផ្នែក​ខាង​ក្រោម អ្នក​នឹង​ឃើញ​ប្រអប់​រើស​យក​ប្រភេទ​ឯកសារ​ដែល​អ្នក​ចង់​បម្លែង​ទៅ។ សូម​ចុច​រើស​យក GIF Animation ។ ចុច​រុក​រក​ឯកសារ​វីដេអូ​របស់​អ្នក ហើយ​ចុង​ក្រោយ​សូម​ចុច បម្លែង (Convert)។

២. នៅ​ពេល​នេះ​ឯកសារ​របស់​អ្នក​កំពុង​តែ​ផ្ទុក​ឡើង​ហើយ។

៣. នៅ​ពេល​ដែល​ផ្ទុកឡើង​ចប់​ស្រេច​ហើយ អ្នក​នឹង​ទទួល​បាន​ទំព័រ​ថ្មី​មួយ សម្រាប់​កំណត់​រយៈ​ពេល​នៃ​វីដេអូ​របស់​អ្នក ដើម្បី​ធ្វើ​ទៅ​ជា​ឯកសាររូប GIF។ (បញ្ជាក់៖ រយៈ​ពេល​នោះ អ្នក​អាច​ដាក់​បាន​ត្រឹម​តែ​ ១៥វិនាទី ប៉ុណ្ណោះ។) នៅ​ពេល​ដែល​អ្នក​បាន​កំណត់​រយៈ​ពេល​រួច​ហើយ សូម​ចុច​យក​តំណ “Watch & Download” លើ​ជួរ​ណា​មួយ​ដែល​អ្នក​ចង់​បាន។ ក្នុង​នោះ​មាន​បី​តំណ​ដូច​ជា៖

  1. អវតា – រូប​ទំហំ​ត្រឹម​តែ ១០០ px
  2. ទំហំ​ល្មម – រូប​ទំហំ​ត្រឹម ២០០ px
  3. ទំហំ​ធំ – រូប​ទំហំ​ត្រឹម ៣២០ px

៤. នៅ​ពេល​អ្នក​បាន​ចុច​លើ​តំណ​ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត​ហើយ​នោះ អ្នក​នឹង​ទទួល​បាន​ផ្ទាំង​ដូចនេះ, នេះ​គឺ​ជា​ផ្ទាំង​ដំណើរ​ការ​ធ្វើ​រូប GIF។

៥. ពេល​ដែល​ដំណើរ​ការ​បាន​បញ្ចប់ អ្នក​នឹង​ទទួល​បាន​ផ្ទាំង​ថ្មី​មួយ​ផ្ទុក​រូប​ដែល​ធ្វើ​រួច ​ដូច​បង្ហាញ​ក្នុងរូប​ខាង​ក្រោម។ បើ​អ្នក​ពេញ​ចិត្ត​រូប​នោះ​ហើយ អ្នក​អាច​ចុច​ទាញ​យក​ទុក​បាន ដោយ​ចុច​លើ​តំណ​ដែល​បាន​ផ្ដល់​ឲ្យ​នៅ​ខាងក្រោម​រូប GIF។

រូប​សាកល្បង

នេះ​ជា​រូប​សាក​ល្បង​ដែល​ខ្ញុំ​បាន​បម្លែង​រួច​ហើយ។