ល្បែង​កម្សាន្ត៖ 0 A.D ចេញ​កំណែ​ថ្មី ០.៧

0 A.D គឺ​ជា​ប្រភេទ​​ម្យ៉ាង ដែល​យើង​លេង​ក្នុង​ការ​បញ្ជា​ទ័ព។ ល្បែង​នេះ​មាន​ភាព​ប្រហាក់​ប្រហែល​ទៅ​នឹង Age Of Empire ដែរ តែ​ល្បែង​នេះ​មិន​មែន​លេង​បាន​តែ​ត្រឹម​ក្នុង ប៉ុណ្ណោះទេ តែ​អាច​លេង​បាន​ទាំង​៣ប្រព័ន្ធ​ប្រតិបត្តិការ​ដូច​ជា៖ , , Windows។ ល្បែង​នេះ​ជា​ល្បែង​កូដ​បើក​ចំហ (Open Source) ដែល​អ្នក​អាច​ទាញ​យក​កូដ​ដើម​ទៅ​មើល ឬ សរសេរ​បន្ថែម​ពី​លើ​ទៀត​បើ​អ្នក​អាច​ធ្វើ​បាន។ ហើយ​អ្នក​ក៏​អាច​លេង​ហ្គេម​នេះ​បាន​ដោយ​គិត​ប្រាក់​ដែរ។

លក្ខណៈ​ពិសេស​នៃ​ល្បែង​នេះ

  • ក្នុង​ល្បែង​នេះ​មាន​ក្រុមអារ្យធម៌ ៦ ផ្សេងៗ​ពីគ្នា
  • ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ប្រវត្តិសាស្ត្រ​ពិត
  • មាន​ចែក​ជា​ខែត្រ និង​តំបន់
  • មាន​កង​ទ័ព​ជើង​ទឹក និង​ជើង​គោក
  • អាច​លេង​បាន​ច្រើន​គ្នា
  • ជា​ប្រភេទ​ល្បែងរូបរាង 3D ស្អាត
  • អាច​លេង​បាន​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ទាំង​៣

ម្យ៉ាង​វិញទៀត នា​ពេល​ថ្មីៗ​នេះ​ផ្នែក​ស្ថាបនិក​បាន​ចេញ​ផ្សាយ​ឲ្យ​ដឹង​ថា ល្បែង 0 A.D បាន​ចេញ​ដល់​កំណែ ០.៧ ហើយ​ថែម​ទាំង​បាន​ផ្លាស់​ប្ដូរ​រូបរាង​ម៉ឺនុយ​ថ្មី, មាន​ថែម​ផែន​ទីថ្មី, ថែម​សម្លេង​ថ្មី, មាន​បន្ថែម​ក្រុម​អារ្យធម៌​ថ្មី​ឈ្មោះ Carthaginian, ។ល។

រូប​ភាព​នៃ​ក្រុម​អារ្យធម៌​ថ្មី

ទាញ​យក​

អ្នក​អាច​ធ្វើ​ការ​ទាញ​យក​ល្បែង​នេះ​បាន​តាម​រយៈ http://wildfiregames.com/0ad/ ។ ចំណែក​អ្នក​ប្រើ អាច​ធ្វើ​ការ​ដំឡើង​បាន​តាម​វិធី​ដូច​ខាង​ក្រោម​នេះ៖

sudo add-apt-repository ppa:wfg/
sudo apt-get update
sudo apt-get install