របៀប​ទាញយក​វីដេអូ YouTube នៅ​ក្នុង Ubuntu

YouTube ជាវែបសាយធំមួយ​សម្រាប់ចែក​រំលែក​ឯកសារវីដេអូ ដែល​នៅក្នុង យើង​​អាច​​និយាយ​បាន​​ថា​​មាន​វិដេអូរ​គ្រប់​បែប​យ៉ាង។ នៅពេល​អ្នក​កំពុង​មើលវីដេអូរ​លើ YouTube គឺខណ​ពេល​ដែល​​អ្នក​​មាន​អ៊ីនធឺណិត​ តើ​អ្នក​ធ្វើ​ដូចម្ដេច​ដើម្បីទាញយកឯក​សារវីដេអូ​នេះ​ មកទុក​ក្នុង​កំព្យូទ័រអ្នក?  ប្រើ​សិន​បើ​អ្នក​ប្រើ​ប្រាស់ Windows ពិត​ជា​ងាយណាស់មានកម្មវិធី​ជាច្រើន​ដែល​អនុញ្ញាតិ​អោយ​អ្នកទាញយក​បាន ដូចជា IDM ជាដើម។ ចំណែក​នៅក្នុង​ ក៏​មាន​កម្មវិធី​ និងវិធី ច្រើនណាស់ដែល​អាចយក​វីដេអូ​ពី បានដូចគ្នា។ ខាងក្រោម​នេះ ជា​របៀបខ្លះៗ ដើម្បីទាញយក​វីដេអូ YouTube នៅ​ក្នុង

1. ទាញយក​ដោយ​ប្រើ Minitube

Minitube ជាកម្មវិធីពិសេសមួយសសម្រាប់​​មើលវីដេអូ​ដោយ​​នៅ​លើ Desktop ។​ ពិត​ណាស់​វា​ថែម​ទាំង​អាច​ទាញ​យក វីដេអូនោះ​ចេញពី Youtube បានផង​ដែរ សាមញ្ញណាស់​ ហើយ​ងាយស្រួល​សម្រាប់​ប្រើប្រាស់​ទៀត​ផង ។

របៀបដំឡើង Minitube លើ Ubuntu

បើ terminal (Ctrl+Alt+t) សម្រាប់ការដំឡើង Minitube  រួច​វាយ​ដូចខាង​ក្រោម៖

sudo apt-get install minitube

របៀបទាញយក ៖

កម្មវិធី​នេះ​ពិត​ជា​ងាយ​ស្រួល​ណាស់ ដំបូង​អ្នក​គ្រន់តែលេងវីដេអូនោះ បើសិន​អ្នកចង់​ទាញ​យក​ គ្រាន់តែចុច click on Video -> Download and នោះអ្នក​និងអាចទាញយក​បាន ៖ 

2. ទាញយកដោយ​ប្រើ Add-ons/Extensions

ប្រសិនបើ​អ្នក​ប្រើប្រាស់ browsers ដូចជា or Google  អ្នកពិតជា​អាចទាញយកឯកសារវីដេអូរចេញពី YouTube បានយ៉ាង​ងាយ​ដោយ​គ្រាន់តែ​ប្រើ​ប្រាស់ Add-On/ Extensions  ៖​

 

3. ទាញយក​ដោយ​ប្រើប្រាស់ Terminal

អ្នកក៏​អាច​ទាញយក​ឯកសារវីដេអូរពី Youtube បានដោយ​ប្រើប្រាស់ command line ដោយគ្រាន់តែបើ terminal ៖

sudo apt-get install youtube-dl

បន្ទាប់មកចម្លង URLពី address bar ដាក់នៅ​ចន្លោះ “URL_you_have_copied” ដូចខាងក្រោម

youtube-dl "URL_you_have_copied"

[sudobits]

សូមរីករាយ​ជាមួយ​វីដេអូរដែល​អ្នកបានទាញយក​ :)