របៀប​ប្រើ​ប្រាស់​អក្សរ​ខ្មែរ​លើ Photoshop ដោយ សៀង សុខហេង

នេះ​ជារបៀប​នៃការ​សរសេរខ្មែរយូនីកូដនៅ​ក្នុងកម្មវិធីរចនា ដែលអត្ថនេះ​បានសរសេរដោយ​លោក សូមអ្នក​អនុវត្តន៍ដូចខាង​ក្រោម ៖

កាល​ពី​ឆ្នាំ​២០១០​​កញ្ចប់​​ពុម្ភ​អក្សរ​​មួយ​​ឈុត​ដែល​មាន​​ឈ្មោះ​ថា​​ for Photoshop ត្រូវ​បាន​បង្កើត​​ដោយ​​អ្នក​​អភិវឌ្ឍន៏​ពុម្ភ​អក្សរ​ខ្មែរ​មួយ​​ក្រុម​​​ ដែល​វា​បាន​ធ្វើ​ឲ្យ​ការ​ប្រើ​​ប្រាស់​​អក្សរ​​ខ្មែរ​​នៅ​​ខ្មែរ​នៅ​​ក្នុង​​ Photoshop កាន់​​តែ​​ងាយ​​ស្រួល​។​ ការ​ប្រើ​ប្រាស់​​របស់​​វា​ដូច​ការ​ប្រើ​ពុម្ភ​អក្សរ​ខ្មែរ​យូនីកូត​ធម្មតាផងដែរ។ ពេល​នេះខ្ញុំ​នឹង​ធ្វើ​​ការ​ពន្បល់​ពី​របៀប​ ទាញ​យក តម្លើង​ និង ប្រើ​ប្រាស់ពុម្ភ​អក្សរ​ខ្មែរ​យូនីកូតនៅ​ក្នុង​កម្មវិធី​​កាត់​ត​​រូបភាព​​មួ​យ​នេះ​។ បញ្ជាក់៖ ពុម្ភអក្សរខ្មែរយូនីកូត​អាច​​ប្រើ​ប្រាស់​តែ​នៅ​លើ​ Photoshop ជំនាន់ CS3 ឡើងលើ​តែ​ប៉ុន្នោះ។​

១. របៀបទាញយក ពុម្ភអក្សរ​យូនីកូត​មួយ​នេះត្រូវបាន​ដាក់​ផ្សាយ​លើ Blog ឬ Website របស់ខ្មែរ​ជាច្រើន តែពេលនេះខ្ញុំលើក​យក​ពីការ​ទាញ​យក​ពី​Website​ it4ug.net​ ដែ​​ល​វេប​​សាយ​ធំ​មួយ​សម្រាប់​ការ​ផ្សព្វផ្សា​យពីបច្ចេកវិទ្យាព័ត៌មានវិទ្យា(IT)។ ជាដំបូង​សូម​ចូល​ទៅ​កាន់​គេហទំព័រ it4ug.net រូច​ចុច​លើ​បូតុង​” ពុម្ភ​អក្សរ​យូនី​កូត​ខ្មែរ” ដែល​ខាងឆ្វេង​នៅ​គេហទំព័រនេះ​ ឬ ចុច​លើតំណ​ភ្ជាប់​នេះ http://it4ug.net/khmer-unicode-font/ ។ បន្ទាប់​មក​វា​នឹងលូតចូល​ផ្ទាំងមូយដែល​ផ្ទុកសុទ្ធ​តែ​ពុម្ភអក្សរជា​ច្រើន​ដែល​បង្កើត​ឡើង​ដោយ​អ្នក​​អភិវឌ្ឍន៏ពុម្ភ​ខ្មែរ​យូនី​កូត​ជា​ច្រើន​អ្នក​។ រួច​មើល​ពុម្ភអក្សរ​ដែ​ល​អ្នក​ចង់​បាន​រួច​ចុចលើអក្សរ​ ទាញយក(KH)។

 ២​. របៀបតម្លើង​៖ ក្រោយ​ពី​​តម្លើង​ចប់​​​នេះ​ពេល​ដែល​យើង​ត្រូវ​តម្លើង​​។ ដោយ​ពុម្ភ​អក្សរ​ខ្មែរ​ខ្លះ​ជា​ប្រភេទ​ឯកសារ​ .zip ដូច្នេះ​អ្នក​ត្រូវពន្លា​ជាមុន​សិន​។ ក្រោយពី​ពន្លា​ចប់​អ្នក​ត្រូវ​ចុច​លើ​ ពុម្ភ​អក្សរ​ដែល​យើងបាន​ទាញ​យក​ រួច​ចុច​ Mouse ស្តាំជ្រើស​ពាក្យថា​ Install (នៅក្នុង​ Windows 7)។

នៅ​ពេល​នេះ​ពុម្ភអក្សរ​មួយ​ដែល​មានឈ្មោះ​ថា​ Kh MPS Fasthand ត្រូវបានចូល​នៅក្នុង​ Photoshop របស់អ្នកហើយ។ បន្ថែម៖ បើអ្នក​ចង់​តម្លើង​ពុម្ភ​អក្សរ​ចាប់ពី ២ ឡើង​ទៅ​គឺចុច​ប្រភេទ​ឯកសារ​ពុម្ភអក្សរ​ដែលអ្នក​ជ្រើស​ Mouse ស្តាំរើសយកពាក្យ install វា​នឹង​ធ្វើការ​ តម្លើង​ចូលទៅ​ក្នុង​សំណុំ​ពុម្ភ​អក្សរ​របស់​អ្នក​ដោយ​ស្វ័យ​ប្រវត្តិ។

៣. របៀប​ប្រើ​ប្រាស់ សូម​បើក​កម្មវិធី Photoshop របស់​អ្នក រួច​ចូល​ទៅ​កាន់​ Text Tools (T) ជ្រើស ពុម្ភអក្សរណាដែល​មាន​ក្បាល​ចំណង​ជើង​ថា​ Kh…….  ឧទា៖ Kh MPS Fasthand មិនមែន Khmer OS … ទេ!  

អត្ថបទនេះ​ដកស្រង់ទាំងស្រុងចេញពីប្លក់របស់លោក សៀង សុខហេង [happyphotoshop]