ទាញយក Windows 8 កំណែ Developer Preview – ក្ដារ​ចុច​យូនីកូដ​ខ្មែរ NiDA មាន​ភ្ជាប់​មក​ស្រាប់​ក្នុង Windows 8

រូប​ភាព​ត្រូវ​បាន​ផ្ដល់​ដោយ៖ លោក ហេង ធារី

កាល​ពី​ថ្មីៗ​នេះ Microsoft បានដាក់​ផ្សាយ 8 កំណែ​មើល​ជា​មុន (Developer Preview) ដែល​អ្នក​អាច​ទាញ​យក​ទៅ​ប្រើ​បាន​គ្រប់​គ្នា តាម​រយៈ​គេហទំព័រ​របស់ Microsoft។ កំណែ​នេះ​គ្រាន់​តែ​ជា​កំណែ​សាក​ល្បង​ប៉ុណ្ណោះ ដូច្នេះ​បើ​អ្នក​យក​ទៅ​ប្រើ អាច​នឹង​ជួប​នូវ​បញ្ហា​នានា។ ក្នុង​កំណែ​នេះ​មាន​៣ប្រភេទ​ផ្សេងៗ​ពី​គ្នា​គឺ៖

  1. Windows 8 SDK – ទាញ​យក​កំណែ​នេះ
  2. Windows 8 64bit – ទាញ​យក​កំណែ​នេះ
  3. Windows 8 32bit – ទាញ​យក​កំណែ​នេះ

តម្រូវ​ការ​ចម្បង​ដើម្បី​ដំឡើង Windows 8 នេះ​មាន​ដូច​ជា៖

  • 1 ជីកាហឺត (GHz) ឬ faster 32-bit (x86) ឬ 64-bit (x64) processor
  • 1 ជីកាបៃ (GB) RAM (32-bit) ឬ 2 GB RAM (64-bit)
  • 16 GB ទំហំ​ផ្ទុក​លើ​ថាស​រឹង (32-bit) ឬ 20 GB (64-bit)
  • ឧបករណ៍​ក្រាហ្វិក DirectX 9 ជាមួយ​នឹង WDDM 1.0 ឬ​ខ្ពស់​ជាង​នេះ
  • Multi-touch display for using the touch-based functions

អាន​អំពី​របៀប​ដំឡើង Windows 8 តាម USB

[GSMAreana]

ក្ដារ​ចុច​ NiDA មាន​ភ្ជាប់​មក​ស្រាប់

យើង​តែង​រំពឹង​ទុក​ថា Microsoft នឹង​ភ្ជាប់​ក្ដារ​ចុច​យូនីកូដ​ខ្មែរ NiDA មក​ស្រាប់​តែ​ម្ដង ដើម្បី​ងាយ​ស្រួល​យើង​មិន​បាច់​ដំឡើង​បន្ថែម​ពី​ក្រៅ​ទៀត។ ដូច្នេះ​នៅ​ពេល​នេះ​បើ​អ្នក​ប្រើ Windows 8 មិនចាំ​បាច់​ដំឡើង​ថែម​ទៀត​ឡើយ ព្រោះ Microsoft បាន​បញ្ចូល​រួច​ស្រេច​បាត់​ហើយ អ្នក​ចាំ​បាច់​បញ្ចូល​តែ​​តែ​ប៉ុណ្ណោះ​ជា​ការ​ស្រេច។ សូម​មើល​រូប​មួយ​ចំនួន​ដូច​ខាង​ក្រោម។

ផ្ដល់​ដោយ៖ លោក ហេង ធារី