របៀប​ដំឡើង​ Ubuntu 11.10 beta ចេញ​ពី USB Drive ឬ CD

11.10  beta 1 បាន​ដាក់​អោយ​សាកល្បង​ប្រើប្រាស់​ហើយ​ មុនពេល​ចេញ​ជាផ្លូវការ​នៅ​ថ្ងៃ​ទី ១៣ ខែ​តុលា​ ឆ្នាំ២០១១ ខា​ងមុខ​នេះ ។ នេះ​ជា របៀប​ដំឡើង​ 11.10 ចេញ​ពី USB Drive ឬ CD​ សម្រាប់​អ្នក​ចង់​សាកល្បង​ប្រើ​ប្រាស់៖

អ្នក​អាចទាញយក Ubuntu 11.10 beta នៅទីនេះ បន្ទាប់​មក​អនុវត្តន៍​ដួចខាង​ក្រោម៖

ក្រោយ​ពីអ្នក​បានទាញ​យក​សូម​ធ្វើ File Boot អោយ​ Boot តាម Flash  ឬអ្នក​អាច​ប្រើ CDក៏បានដែរ នោះ​វាដំណើរ​ការ boot ហើយ​ចេញ​ដូចផ្ទាំង​ខាង​ក្រោម៖

សូមចុចលើ Ubuntu 11.10 iconដែនៅលើ desktop របស់​អ្នក

សូមចុចលើ ប្រអប់ដែលមានអក្សរ ‘Download Updates’ និង ‘install third party software’ ប៉ុន្ដែ​អ្នក​ត្រូវ​ការអ៊ីនធឺណិត ។ អ្នក​មិនបាច់​ចុច​ក៏​បានដែល​អ្នក​ក៏​អាច​ដំឡើង​តាម​ក្រោយ​បាន​ដែរ​ ។

សូមចុចលើ continue  ហើយ​និងចេញផ្ទាំង​ដូចខាង​ក្រោម​

មក​ដល់​កន្លែងនេះ​អ្នក​បានជម្រើសបី៖

  • Install Ubuntu alongside with them : អ្នកអាចដំឡើង​ Ubuntu 11.10 ដែល​អាច​ប្រើ​ជាមួយ Windows 7 បាន
  • Erase Entire Disk and Install Ubuntu :  វា​និង​ធ្វើ​ការលុប​​អ្វី​ទាំងអស់​នៅក្នុងថាស​រឹង​អ្នក​(Hard Desk) រួច​ដំឡើង Ubuntu
  • Something Else : អ្នក​អាច​បង្កើត ឬកំណត់ផ្នែក​នៃថាស់រឹង( partition) សម្រាប់​ការដំឡើង​ Ubuntu ។ សូមជ្រើ​សរើស​យក​ចំនុច​នេះ៖

សូមជ្រើសរើស Partition រួចធ្វើ​ការកំណត់៖

  • New Partition Size : ទំហំនៃ partition សម្រាប់​ដំឡើង ។ តម្លៃតូច​បំផុត​អ្នក​គួរដាក់ 15 GB ប្រសិន​បើ​អ្នក​មិន​មានផ្ទៃទំនេរច្រើន​
  • Location for the New Partition : សូមជ្រើសរើស​ Beginning.
  • File System (use as) – ជ្រើសរើស Ext4 journaling file system  
  • Mount Point – សូមជ្រើសរសើ / (forward slash) ។

សូមចុចលើ OK ដូចរូបខាងក្រោម៖

Your Physical Location –សូមជ្រើសរើស ទីតាំងរបស់អ្នក ជាទូទៅ​បើសិនអ្នក​បានភ្ជាប់​ជាងមួយអ៊ីនធឺណិត វានិង​បង្ហាញ​​កន្លែង​អ្នក​​កំពុង​ប្រើ។ ជាទូទៅ​បើសិន​អ្នក​ដំឡើង​នៅ​ប្រទេសយើង​ទេនោះ​វានិងបង្ហាញ ពាក្យថា Phnom Penh ហើយ​ចុច Continue

Keyboard Layout – សូមចុច Continue  ព្រោះ​អ្នក​អាច​បន្ថែម Keyboard តាមក្រោយ​បាន ហើយ​អ្នក​ក៏​អាច​បន្ថែម​ Key board Khmer Unicode ដោ​យ​មិន​ចាំបាច់​ដំឡើង​ដូច​នៅក្នុង Windows ទេ ហើយ​ចុច Continue

សូមបំពេញព័ត៌មានដូចខាង​ក្រោម៖

  • Your Name : សូមបំពេញឈ្មោះអ្នក
  • Computer’s Name : ឈ្មោះកំព្យូទ័រ
  • username : ឈ្មោះសម្រាប់​ប្រើ​ប្រាស់
  • password : ដាក់អក្សរ​សម្ងាត់​របស់​អ្នក សូមចាំ​ថា​ដាក់​អោយខ្លាំង (ដាក់រួម​បញ្ចូល លេង​ អក្សរ និង​សញ្ញាពិសេស ឧ៖ #it4ug.net@ubuntu )
  • Require my password to login : សូមជ្រើសរើសទីនេះ ហើយ​ចុច Continue

បន្ទាប់​មក​អ្នក​រង់​ចាំរហូត​ដំណើរ​ការចប់ រូច​ Restart កំព្យូទ័របស់អ្នក