បំលែង File 3GP និង 3G2 Files ទៅជា AVI / MPEG ឥត​គិតថ្លៃ

ជា​ធម្មតា File 3GP ឬ 3G2 ជា File សម្រាប់ទូរស័ព្ទដៃ​ដូចនេះ​វាមិនអាច ចាក់​មិបានល្អ បាន​នៅ​ជា​មួយ​កម្ម​វិធី​ media player របស់អ្នក ។ ខាង​ក្រោម​នេះជា​កម្ម​​វិធី សម្រាប់​ បំលែង File 3GP និង 3G2 Files ទៅជា AVI / MPEG ឥត​គិតថ្លៃ ហើយ​មិនបាច់ដំឡើងទេ គ្រាន់តែចម្លង ឬទាញ​យកអាចប្រើប្រាស់​បាន​ហើយ​ ណាមួយ វា​ប្រភេទកម្ម​វិធី ឥតគិតថ្លៃទៀត។ ខាង​ក្រោមនេះជា​របៀប​នៃការបំលែង ដោយកម្មវិធី Pazera Free 3GP to AVI Converter ៖

បន្ទាប់ពីអ្នកទាញយក​កម្មវិធីនោះ អ្នកនិងឃើញ File ឈ្មោះ 3gptoavi.exe សូមចុចពីរដង៖

សូម​បន្ថែម File 3GP ឬ 3G2 files សម្រាប់​ការបំលែងអ្នក​ដោយគ្រាន់តែចុចប៊ូតុង Add files នៅខាងលើផ្នែកខាងឆ្វេង

បើកដើម្បីរក​ឯកសារ​ដែល​អ្នក​ត្រូវបំលែង 

សូមធ្វើ​តាមលំដាប់​លំដោយ​តាមរូបភាព៖

រង់​ចាំ​រហូត​ដល់ចប​នោះ​អ្នក​អាចទទួលបាន File AVI សម្រាប់​ការ​ធ្វើ​ការងារ​របស់​លោក​អ្នក!

[howtogeek]

ទាញយក ទីនេះ