បង្កប់​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ពី Google Web Fonts ទៅ​ក្នុង WordPress ឯកជន

ដើម្បី​ឲ្យ​សម​ស្រប​ទៅ​នឹង​ភាព​សម្បូណ៌បែប​នៃ​បច្ចេកវិទ្យា​វ៉ិប នា​ពេលនេះ​យើង​អាច​ប្រើ​​ក្នុង​គេហទំព័រ​របស់​យើង ដោយ​មិន​បាច់​ដំឡើង​​ក្នុង​កុំព្យូទ័រ​ឡើយ។ គឺ​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ស្ថាបនិក​គេហទំព័រ​នានា ដែល​មាន​បំណង​ចង់​ឲ្យ​គេហទំព័រ​របស់​ខ្លួន អាច​ឲ្យ​អ្នក​ដែល​មិន​មាន​ដំឡើង​អក្សរ​​អាច​អាន​បាន​ដែរ។

ចំពោះ​ការ​បង្កប់​ពុម្ព​អក្សរ​ក្នុង​ប្រព័ន្ធ​គ្រប់​គ្រង​មាតិកា​គេហទំព័រ (CMS) មិន​ដូច​គ្នា​ឡើយ ដ្បិត​ឯកសារ​នៃ​ប្រព័ន្ធ​ទាំង​នោះ​ក៏មិន​ដូច​គ្នា​ដែរ។ ការ​បង្កប់​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ពី ទៅ​ក្នុង Joomla អ្នក​អាច​រក​អាន​បាន​នៅ គេហទំព័រ KM-KH.com។ ចំណែក​ការ​បង្កប់​ពុម្ព​អក្សរ​ក្នុង ឯកជន (សូម​កុំ​យល់​ច្រឡំ៖ មាន​ពីរ​ប្រភេទ​ធំៗ​គឺ ឯកជន [wordpress.org] និង ប្លក់ [wordpress.com]) ថ្ងៃ​នេះ ខ្ញុំ​នឹង​បង្ហាញ​មិត្ត​អ្នក​អាន​ឲ្យ​បាន​ដឹង ព្រម​ទាំង​សរសេរ​ទុក​សម្រាប់​ជា​អត្ថបទ​ជំនួយ​ទៅ​ថ្ងៃ​មុខ នៅ​ពេល​អ្នក​ចាប់​ផ្ដើម​រៀន​ប្រើ ឯកជន។

រូបនេះ ពេលមិនទាន់ដាក់បង្កប់អក្សរ

នៅ​ក្នុង​អត្ថបទ​នេះ នឹង​បង្ហាញ​អ្នក​ឲ្យ​ដឹង​ពី​របៀប​បង្កប់​ពុម្ព​អក្សរ​សម្រាប់​គេហទំព័រ​ទាំង​មូល​តែ​ម្ដង។ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​ខាត​ពេល​យូរ យើង​ចាប់​ផ្ដើម​អនុវត្ត​តែ​ម្ដង។ ក្នុង​ការ​ប្រតិបត្តិ​នេះ​ខ្ញុំ​សុំ​លើក​យក WordPress 3.2.1 និង​ពុម្ព​រូបរាង Twenty Eleven មក​ប្រើ។

១. ជា​ដំបូង​សូម​ចូល​ទៅ​កាន់​ថត /wp-content/themes/twentyeleven ហើយ​បើក​ឯកសារ header.php

២. នៅ​ពេល​នេះ​ជា​ដំណាក់​កាល​បង្កប់​អក្សរ​ក្នុង​គេហទំព័រ​របស់​យើង។ ខ្ញុំ​សុំ​ជ្រើស​រើស​យក​ពុម្ព​អក្សរ ចេនឡា (Chenla) មក​ប្រើ​ក្នុង​ការ​ពិសោធ​នេះ។ កូដ​បង្កប់​អក្សរ ចេនឡា គឺ​មាន​ដូច្នេះ​៖

<link href='http://fonts.googleapis.com/css?family=Chenla' rel='stylesheet' type='text/css'>

កូដ​នេះ​អ្នក​ត្រូវ​ដាក់​នៅ​ពី​ក្រោម​ស្លាក <title></title> (សូម​មើល​រូប​ខាង​ក្រោម)

៣. បន្ទាប់​ពី​យើង​បង្កប់​រួច​រាល់​ហើយ ដល់​ដំណាក់​កាល​ដាក់ប្រើ។ សូម​បើក​ឯកសារ style.css (ស្ថិត​ក្នុង​ថត /wp-content/themes/twentyeleven ដដែល)

៤. បន្ទាប់​មក​សូម​បន្ថែម​កូដ​មួយ​បន្ទាត់​ទៀត​គឺ៖

font-family: Chenla;

ទៅ​ក្នុង​បណ្ដុំ selector ដូច​រូប​ខាង​ក្រោម។ (ព្រោះ​ក្នុង​បណ្ដុំ selector នោះ​មាន​ស្លាក​មួយ​ឈ្មោះ body ។ ការ​ប្រើ​ប្រាស់​ពុម្ព​អក្សរ តាម​វិធី​ល្អ​គួរ​ដាក់​ក្នុង selector ឈ្មោះ body។)

៥. នៅ​ពេល​នេះ​សូម​បើក​គេហទំព័រ​របស់​អ្នក។ ពេល​នោះ​អក្សរ​ខ្មែរ​យូនីកូដ​នឹង​ផ្លាស់​ប្ដូរ​រួច​ជា​ស្រេច។

បញ្ជាក់៖ បើ​អ្នក​ចង់​ឲ្យ​ចំណង​ជើង​អត្ថបទ​បង្ហាញ​ជា​អក្សរ​ផ្សេង​ទៀត សូម​បង្កប់​ពុម្ព​អក្សរ​ថ្មី​តាម​ជំហាន​ទី២ បន្ទាប់​មក​បើក style.css ដដែល ហើយ​ស្វែង​រក selector ឈ្មោះ h1,h2,h3,h4,h5,h6 ដោយ​ដាក់​កូដ​ដូច​ក្នុង​ជំហាន​ទី៤។

បើ​អ្នក​មាន​ចម្ងល់​បន្ថែម​នោះ សូម​ដាក់​មតិ​ក្នុង​ប្រអប់​ខាង​ក្រោម។