ឯកសារ Cheatsheet ស្ដី​ពី Linux Bash Shell សម្រាប់​អ្នក​ចាប់​ផ្ដើម​ដំបូង

នេះ​គឺ​ជា​ឯកសារ Cheatsheet សម្រាប់​អ្នក​ដែល​ចង់​ចាប់​ផ្ដើម​ស្វែង​យល់​អំពី Bash Shell នៅ​ក្នុង Terminal។ ក្នុង​ឯកសារ​នេះ​មាន​បង្ហាញ​បាន​យ៉ាង​ល្អ​អំពី​និយម​ន័យ​របស់​ពាក្យ​បញ្ជា (command) និមួយៗ ហើយ​ក៏​មាន​បង្ហាញ​អំពី​ក្ដារ​ចុច​ផ្លូវ​កាត់​ដែរ។ ក្នុង​ឯកសារ​នេះ​មាន​បង្ហាញ​នូវ​ជំពូក​សំខាន់ៗ​ជា​ច្រើន​ដូច​ជា៖

  1. ការ​ប្រតិបត្តិ​លើ​ឯកសារ​នានា
  2. ក្ដារ​ចុច​ផ្លូវ​កាត់
  3. ការ​ប្ដូរ​ទិសដៅ
  4. ការ​រុក​រក​ឯកសារ
  5. ការ​រៀប​ចំ​ទិន្នន័យ
  6. ការ​កំណត់​ម៉ោង
  7. ការ​គ្រប់​គ្រង​ដំណើរ​ការ
  8. ការ​កំណត់​សិទ្ធិ​ឯកសារ

និង​មានជំពូក​ជា​ច្រើន​ទៀត ហើយ​សុទ្ធ​តែ​ត្រូវ​បាន​បង្ហាញ​សេចក្ដី​អធិប្បាយ​បាន​យ៉ាង​ល្អ ហើយ​ងាយ​យល់​ចំពោះ​អ្នក​ដែល​ចាប់​ផ្ដើម​រៀន​ប្រើ​ដំបូង។ បើ​អ្នក​ចង់​ទាញ​យក​ឯកសារ​នេះ​ទៅ​មើល សូម​ចុច​លើ​តំណ​ខាង​ក្រោម៖

ទាញ​យក

[ប្រភព​ព័ត៌មាន៖ Tech Drive-in]