ស្វែងយល់ពី Kernel របស់ប្រព័ន្ធប្រតិបត្តិការ

តើ​អ្វី​ជា ​?​

Kernel ​គឺ​ជា Software ​កំរិត​ទាប​បំផុត​និង​សំខាន់​បំផុត​របស់​​ដែល​ដំណើរ​ការ​ផ្ទាល់​ជា​មួយ​ Hardware។ ​វា​មាន​តួនាទី​រៀបចំ ​និង​ពិនិត្យ​រាល់ ​Hardware ​របស់​កុំព្យូទ័រ​ទាំង​អស់​ ហើយ​និង​មាន​តួនាទី​ធ្វើ​ជា​អ្នក​ភ្ជាប់​ទំនាក់​ទំនង​រវាង​កម្មវិធី​ដែល​យើង​ប្រើ​លើ ​user ​space ​ទៅ​នឹង​ Hardware ​ហើយ​អនុញ្ញាត​ឲ្យ ​Process ​ដើម្បី​ទទួល​យក​ព័ត៌មាន​របស់​វា​ដោយ​ប្រើ​ inter-process​ communication ​(IPC)។ ​Kernel​ គឺ​ត្រូវ​បាន​ផ្ទុក​មុន​គេ​បង្អស់​នៅ​ពេល​ដែល​​ Boot។

តើ​ Kernel ​មាន​ប៉ុន្មាន​ប្រភេទ?

Kernel ​មាន​៣ប្រភេទ​ធំៗ​គឺ Microkernel, ​Monolithic, ​និង ​Hybrid ​ហើយ​ប្រើប្រាស់​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្សេងៗ​គ្នា។

1.Microkernel

Microkernel គឺជាប្រភេទ Kernel ដែលគ្រប់គ្រងលើអ្វីដែលវាគួរតែគ្រប់គ្រងដូចជា CPU, Memory និង IPC តែប៉ុណ្ណោះ។ ចំណែកអ្វីៗក្រៅពីនេះទៀតត្រូវបានគ្រប់គ្រងលើ user space ដូចជា Drivers VGA, Wireless ។ល។ Microkernel មានទំហំ Memory footprint (ទំហំ RAM ដែលបានប្រើប្រាស់) និង Disk Space footprint (ទំហំ Disk space ដែលបានប្រើប្រាស់) តូច និងមានសុវត្ថិភាពល្អណាស់។ ប្រតិបត្តិការដែលប្រើប្រាស់ Kernel ប្រភេទMicrokernel មានដូចជា GNU Hurd,

2.Monolithic

Monolithic គឺ​ជា​ប្រភេទ​ Kernel ​ដែល​ផ្ទុយ​ស្រលះ​ពី ​Microkernel ​ដែល​វា​គ្រប់គ្រង​លើ​ពី​ CPU,​ Memory​ និង​ IPC។​ វា​គ្រប់គ្រង​ទាំង ​Drivers, ​File System,​ System Servers ​ផង​ដែរ។​ Monolithic ​គឺ​ដំណើរ​ការ​ល្អ​ជាង​ក្នុង​ការ​ទាក់ទង​ទៅ ​Hardware ​និង ​ប្រតិបត្តិ ​Multitask ​ព្រោះ​នៅ​ពេល​កម្មវិធី​មួយ​ដំណើរ​ការ ​ហើយ​ត្រូវ​ការ​ប្រមូល​ព័ត៌មាន​ពី​ ដំណើរ​ការ​ណា​មួយ​ផ្សេង​ទៀត គឺ​វា​អាច​ចូល​ទៅ​បាន​ដោយ​ផ្ទាល់​ ដោយ​មិន​ចាំបាច់​រង់​ចាំ​ឲ្យ​ដំណើរ​ការ​មួយ​ទៀត​នោះ​ចប់​សិន​ដែល​មិន​ដូច​ពី ​Microkernel ​នោះ​ទេ។​ ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ប្រើប្រាស់​ Kernel ​ជា​ប្រភេទ ​BSD, ​,​ MS-DOS ​។ល។

3.Hybrid

 

Hybrid​ គឺ​ជា​ប្រភេទ​ Kernel​ ដែល​មាន​សមត្ថភាព​ក្នុង​ការ​ជ្រើសរើស​យក​ថា​តើ​ដំណើរ​ការ​មួយ​ណា​ដែល​អាច​ត្រូវ​បាន​រត់​លើ​ user space ​និង​មួយ​ណា​ដែល​មិន​ត្រូវ​រត់​នៅ​លើ ​kernel space។ ​ជា​ធម្មតា​គឺ​ Drives​ និង​ File System​ ត្រូវ​បាន​រត់​នៅ​លើ ​user space​ ហើយ​ IPC​ និង​ System Servers​ ត្រូវ​បាន​រត់​ក្នុង ​kernel space។ ​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ប្រើប្រាស់ ​Kernel ​ជា​ប្រភេទ​ Hybrid ​គឺ ​Microsoft