ពុម្ព​អក្សរ ហនុមាន កំណែ​ទី២ បាន​ចេញ​ហើយ​នៅ​លើ Google Web Font API

កាល​ពី​ថ្ងៃ​ពុធ ទី​៣១ ខែ​សីហា ឆ្នាំ​២០១១ ​លោក ដាញ់ ហុង បាន​ចេញ​ផ្សាយ​ថា​ ហនុមាន កំណែ​ទី​២​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង Google Web Font API ដោយ​ជំនួស​លើ​កំណែ​ទី១ រួច​ហើយ។ តាម​អត្ថបទ​ដែល IT4U បាន​ផ្សាយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន បាន​បញ្ជាក់​រួច​មក​ហើយ​ថា​អក្សរ​ថ្មី​នេះ ដើរ​បាន​យ៉ាង​ស្រួល​នៅ​លើ iPhone 4G, Android 3.1+ ។ ដូច្នេះ​គេហទំព័រ​ដែល​ប្រើ​យូនីកូដ​ខ្មែរ ដែល​ចង់​បង្កប់​ពុម្ព​អក្សរ​ក្នុង​គេហទំព័រ អ្នក​អាច​មក​ពិចារណា​ក្នុង​ការ​ប្រើ​ប្រាស់ពុម្ព​អក្សរ Hanuman កំណែ​ទី២នេះ ដ្បិត​មិន​អាច​ដើរ​បាន​គ្រប់​ទូរស័ព្ទ តែ​យ៉ាង​ណា​ក៏​ដើរ​បាន​ស្រួល​នៅ​លើ​ឧបករណ៍​មួយ​ចំនួន ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​មក​ស្រាប់។

បើ​អ្នក​ចង់​បង្កប់​ពុម្ព​អក្សរ ហនុមាន ទៅ​ក្នុង​គេហទំព័រ​របស់​អ្នក​សូម​ចូល​ទៅ​កាន់​ទីនេះ៖ http://google.com/webfonts

សូម​មើល​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ។

 

[ប្រភព​ព័ត៌មាន៖ Khmer Type]