អីយ៉ា! អក្សរ​យូនីកូដ​ខ្មែរ​ថ្មី​ចេញ​ទៀត​ហើយ មាន​ឈ្មោះ​ថា ខ្មែរ​ទូរគមនាគមន៍

​នេះ ខ្ញុំ​បាន​ប្រើ​កម្មវិធី Font Forge ដើម្បី​គូរ​រាល់​អក្សរ​ទាំង​ឡាយ​ឡើង កម្មវិធី​នោះ​ប្រើ​ដោយ​ឥត​គិត​ថ្លៃ ហើយ​មាន​ដំណើរ​ការ​បាន​យ៉ាង​ល្អ​នៅ​លើ Linux (រាល់​ថ្ងៃ​ខ្ញុំ​ប្រើលើ ) ។ ដូច្នេះ​អក្សរ​នេះ​ជា​អក្សរ​ចែក​ជូន​ដោយ​ឥត​គិត​ប្រាក់ ចឹង​ប្រើ​កម្មវិធី​ឥត​គិត​ប្រាក់​ថែម​ទៀត​ទៅ រឹត​តែ​ប្រសើរ។ 😉

មូល​ហេតុ​ដែល​ខ្ញុំ​ធ្វើ និង​ដាក់​ឈ្មោះ ពុម្ព​អក្សរ​មួយ​នេះ

រូបរាង​នៃ​អក្សរ​នេះ​ខ្ញុំ​បាន​ប្រទះ​ឃើញ​ដំបូង​នៅ​ក្នុង​ខិតប័ណ្ណ​មួយ កាល​ពី​ឆ្នាំ​១៩៦៣ ស្ដី​ពី​ប្រៃសណីយ៍​និង​។ ដោយ​ហេតុ​ឃើញ​ថា​អក្សរ​នោះ​ងាយ​ស្រួល​ធ្វើ ហើយ​មាន​រូប​រាង​ស្អាត​ផង​នោះ ខ្ញូំ​ក៏​បាន​សម្រេច​ចិត្ត​ថា​ត្រូវ​ធ្វើ​អក្សរ​នេះ​ឲ្យ​បាន​រួច។ ចំណែក​ឈ្មោះ​វិញ​នោះ ខ្ញុំ​គិត​ថា​ខ្ញូំ​យក​ចេញ​ពី​ខិត​ប័ណ្ណ​នោះ ដូច្នេះ​ដាក់​ថា ខ្មែរ​ បែប​នេះ​តែ​ម្ដង​ទៅ ឈ្មោះ​នេះ​ក៏​ល្អ​ម្យ៉ាង​ដែរ។

ដំណើរ​ការ​បង្កើត​ពុម្ព​អក្សរ

ពុម្ព​អក្សរ​នេះ​ខ្ញុំ​បាន​ចំណាយ​ពេល​ជាង​១សប្ដាហ៍​ដើម្បី​ធ្វើ​ឲ្យ​បាន​ចប់​រួច​រាល់។ ខ្ញុំ​ក៏​មិន​បាន​ធ្វើ​ពេញៗ​មួយ​ថ្ងៃ​ដែរ ធ្វើ​ពេល​ខ្លះ​បាន ២ម៉ោង ពេល​ខ្លះ​បាន ៤ ទៅ ៦ ម៉ោង​ជា​ដើម។ ហើយ​ចំពោះ​ការ​រចនា​ពុម្ព​អក្សរ​វិញ​នោះ នៅ​ក្នុង​រូប​ដើម​មាន​អក្សរ​ត្រឹម​តែ​ប្រហែល ១០%​ប៉ុណ្ណោះ ដូច្នេះ​៩០% ខ្ញុំ​ត្រូវ​តែ​រិះគិត​ច្នៃ​ប្រឌិត​ឡើង​វិញ​ទាំង​អស់។ ហើយ​អក្សរ​ដើម​ដែល​មាន​ប្រហែល ១០%​នោះ ខ្ញុំ​ក៏​បាន​យក​មក​កែ​ច្នៃ​ថែម​ឡើង​វិញ​ដែរ ព្រោះ​អក្សរ​ដើម​គេ​នោះ មិន​ស្មើ​សាច់​គ្នា​ទេ។ ដូច្នេះ​ទោះ​បី​ជា​យក​គម្រូ​ពី​អក្សរ​ពី​ដើម​មក​ធ្វើ​មែន តែ​ក៏​ប្រឈម​មុខ​នឹង​បញ្ហា​មួយ​ចំនួន​ដែរ ព្រោះ​យើង​មិន​អាច​ថា​អក្សរ​ពីដើម​មាន​គ្រប់​តួ​ឡើយ អក្សរ​ខ្លះ​មាន​តែ​បីបួន​តួ ហើយ​ត្រូវ​យក​មក​គិត​ច្នៃ​ប្រឌិត​បន្ថែម​ទៀត​ឲ្យ​មាន​ភាព​ប្រហាក់​ប្រហែល​គ្នា។

ពុម្ព​អក្សរ​នេះ​ខ្ញុំ​បាន​ធ្វើ​រួច​កាល​ពី​ល្ងាច​ថ្ងៃ ៣០ ខែ​សីហា ឆ្នាំ​២០១១ នា​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា។ មាន​ទំហំ ១៦០.២គីឡូបៃ អាច​ប្រើ​បាន​នៅ​លើ​កម្មវិធី​ការិយាល័យ , កម្មវិធី​រចនា​រូប ។ ដូច្នេះ​សូម​អញ្ជើញ​ទាញ​យក​ទៅ​ប្រើ​ដោយ​ក្ដី​រីករាយ។

ទាញ​យក​ពុម្ព​អក្សរ ខ្មែរ​ទូរគមនាគមន៍

[អាន​អត្ថបទ​ដើម​របស់​ខ្ញុំ]