Tab for Google+ បើក​មើល Google Plus លើ​របារ​ម៉ឺនុយ Mac របស់​អ្នក

Tab for + ជា​កម្មវិធី​មួយ​ដែល​អ្នក​អាច​បើក​មើល​ការ​បន្ទាន់​សម័យ​នានា​នៅ​ក្នុង + របស់​អ្នក​បាន ដោយ​មិន​បាច់​បើក​គេហទំព័រ​ឡើយ។ កម្មវិធី​នេះអាច​ជួយ​ឲ្យ​អ្នក​មើល​ការ​ផ្សាយ​នានា ក្នុង Plus បាន​ឆាប់​រហ័ស​ទៀត​ដែរ។ កម្មវិធី​នេះ​ត្រូវ​បាន​រចនា​ឡើង​តាម​កម្មវិធី + នៅ​លើ​ទូរស័ព្ទ ហើយ​មាន​រួម​ផ្សំ​លក្ខណៈ​ពិសេស​ដូច​ជា៖ Stream, រូប​ភាព, រង្វង់, ទំព័រ​ផ្ទាល់​ខ្លួន (Profile), ដំណឹង (Notification) ។

នៅ​ពេល​ដែល​អ្នក​ដំឡើង​កម្មវិធី​នេះ​រួច អ្នក​នឹង​ទទួល​បាន​រូប g មួយ​ស្ថិត​នៅ​របារ​ខាង​លើ តែ​មុន​នឹង​អ្នក​អាច​ប្រើ​បាន​លុះ​ត្រ​តែ​វាយ​បញ្ចូល​ព័ត៌មាន​គណនី Google អ្នក​ជា​មុន​សិន។

រូប​ភាពនៃ​ផ្ទាំង​ខាង​មុខ​នៃ​ប្រអប់​កម្មវិធី ដែល​មាន​នូវ​លក្ខណៈ​ពិសេស​មួយ​ចំនួន ដែល​បាន​រៀប​រាប់​មក​ពី​ខាង​លើ។

អ្នក​អាច​ទាញ​យក​កម្មវិធី​នេះ​បាន​រយៈ តំណ​ភ្ជាប់​នេះ។ កម្មវិធី​នេះ​ដើរ​បាន​ស្រួល​នៅ​លើ 10.6.6 និង​ខ្ពស់​ជាង​នេះ។

[ប្រភព​ព័ត៌មាន៖ Addictive Tips]