បំម្លែង SWF Flash File ទៅជា Windows Application ជា​មួយ Flash Builder

Adobe Flash គឺជាកម្មវិធី​មួយ​សម្រាប់បង្កើត​រូបភាពមានចលនា និងបង្កើតជាហ្គេម​កម្សាន្តផងដែរ ។ ជាទូទៅ​ឯកសាររបស់ Flash គឺ SWF (Shockwave Flash) សម្រាប់បង្ហាញចលនាដែលបានបង្កើតរួច ឬហៅថា Flash Movie ។ ឯកសារនេះត្រូវការ Flash Player ទៅតាមជំនាន់របស់វាផងដែរ ។ ដើម្បីបំម្លែង SWF Flash File ទៅជា Application លោក​អ្នក​អាច​ប្រើកម្មវិធី Flash Builder ។

Flash Builder គឺ​ជា កម្មវិធីមួយ​សម្រាប់បំម្លែងឯកសារ SWF ទៅជា (*.exe) ។ កម្មវិធី​នេះ អាចកំណត់មិនអោយមាន Windows border និង translucency ។ មិន​តែប៉ុណ្ណោះ កម្មវិធី​នេះអាចដាក់បន្ថែមនូវ រូប icon  និង​ការ​កំណត់​ផ្សេងៗទៀតផង ។ កម្មវិធីនេះមាន​ទំហំតែជាង ៤០០Kb ហើយមានរូបរាងងាយស្រួលប្រើប្រាស់ទៀតផង ។

Flash Builder ដំណើរការជាមួយ Windows /Vista/7 (x86/x64)
ទាញយក Flash Builder
[ប្រភពព័ត៌មាន៖ blogsdna]