ពុម្ព​អក្សរ ហនុមាន ចេញ​កំណែ​ថ្មី​ឆាប់​ៗ​នេះ

ជា​ការ​ពិត​ណាស់ នា​ពេល​បច្ចុប្បន្ន​នេះ យូនីកូដ​ខ្មែរ​ត្រូវ​បាន​ទទួល​ការ​ប្រើ​ប្រាស់​យ៉ាង​ច្រើន ពី​អ្នក​ប្រើ​កុំព្យូទ័រ និង​ទូរស័ព្ទ ដោយ​សារ​តែ​វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​វាយ ហើយ​ក៏​ជា​ប្រភេទ​អក្សរ​ស្តង់ដារ​អន្តរជាតិ​ដែរ។ ចំណែក​ឯការ​បង្កើត​​យូនីកូដ​ខ្មែរ​ក៏​ដូច្នោះ​ដែរ គឺ​តែង​មាន​ការ​អភិវឌ្ឍ​ឲ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន។ លោក​ដាញ់​ហុង ដែល​ជា​ស្ថាបនិក​អក្សរ​យូនីកូដ​ខ្មែរ​ដ៏​ជំនាញ​ម្នាក់​សព្វ​ថ្ងៃ​លោក បាន​ខំ​ប្រឹងស្វែង​រក​នូវ​បច្ចេកវិទ្យា​ថ្មីៗ​អំពី​ការ​បង្កើត​យូនីកូដ​ខ្មែរ ឲ្យ​ដើរ​ស្រួល​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ និង​ទូរស័ព្ទ។

នា​ពេល​ថ្មីៗ​នេះ គាត់​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​បណ្ដាញ​កំណត់​ហេតុ​ផ្ទាល់​ខ្លួន​ថា ពុម្ព​អក្សរ​ឈ្មោះ «ហនុមាន» នឹង​ត្រូវ​ដំឡើង​ទៅ​កំណែ ២ នៅ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត ហើយ​ពុម្ព​អក្សរ​កំណែ​ថ្មី​នោះ​ទៀត​សោត នឹង​មាន​ដំណើរ​ការ​បាន​យ៉ាង​ល្អ​នៅ​លើ Android 3.1+ , iPhone 4G , ហើយ​ម្យ៉ាង​ទៀត​បាន​កែ​សម្រួល​ឲ្យ​ដើរ​បាន​ស្រួល​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​ចំនួន។ កាល​ពី​កំណែ​ទី១​នោះ ខ្ញុំ​បាន​សង្កេត​ឃើញ​ថា​មាន​បញ្ហា​លើ Linux ដូច​ជា​ពេល​យើង​វាយ បញ្ឈប់ , វិទ្យុ ជា​ដើម។ តែ​ពេល​នេះ​គាត់​បង្ហាញ​ថា នឹង​លែង​មាន​បញ្ហា​ទៀត​ហើយ។  ហើយ​ចំណុច​សំខាន់​មួយ​ទៀត​គឺ មាន​ដំណើរ​ការ​លឿន​ជាង​មុន​ទៀត។

ខាង​ក្រោម​នេះ​ជា​ការ​សាក​ល្បង ដែល​ខ្ញុំ​បាន​យក​ចេញ​មក​ពី​បណ្ដាញ​កំណត់​ហេតុ​ផ្ទាល់​ខ្លួន​របស់​លោក ដាញ់ ហុង។

ការសាកល្បងនៅលើ Motorola Xoom , Android 3.2

ពុម្ពអក្សរ Hanuman 2 នៅលើ iPhone 4G

សូម​អាន​អត្ថបទ​ដើម​ទាំង​ស្រុង​នៅ​ទីនេះ៖ ពុម្ព​អក្សរ​ហនុមាន​ថ្មី ។