Mobilizer កម្មវិធី​មើល​ស្ថានភាព​គេហទំព័រ​របស់​អ្នក​ក្នុង​ទូរស័ព្ទ

ជា​ទូទៅ​នៅ​ពេល​ដែល​យើង​ស្ថាបនា​​អ្វី​មួយ ភាគ​ច្រើន​យើង​ធ្វើ​ឡើង​នៅ​ក្នុង​កុំព្យូទ័រ។ តែ​អ្នក​មិន​ដឹង​ទេ​ថា បើ​អ្នក​បើក​​របស់​អ្នក​នៅ​ក្នុង​ទូរស័ព្ទ​វិញ តើ​នឹង​មាន​រូប​រាង​ដូច​ម្ដេច​ទៅ​វិញ? អ្នក​នឹង​ពិបាក​ស្វែង​រក​ទូរស័ព្ទ​មក​សាក​ល្បង​ដូច​ជា iPhone, HTC ជាដើម។ តែ​ពេល​នេះ​អ្នក​អាច​ប្រើ​កម្មវិធី Mobilizer សម្រាប់​បើក​មើល​ស្ថានភាព​​របស់​អ្នក នៅ​ក្នុង​ទូរស័ព្ទ​បាន​ចំនួន ៤ ប្រភេទ មាន​ដូច​ជា៖

  1. Palm Pre
  2. HTC Evo
  3. Blackberry Storm
  4. iPhone 4

អ្នក​អាច​បើក​មើល​គេហទំព័រ​របស់​អ្នក ក្នុង​ប្រភេទ​ទូរស័ព្ទ​ផ្សេងៗ​គ្នា​ក្នុង​ពេល​តែ​មួយ​ក៏បាន ដោយ​មិន​មាន​បញ្ហា។

លក្ខណៈ​ពិសេស

  • កម្មវិធី​នេះ​ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយ​ផ្អែក​លើ​ប្រព័ន្ធ​កម្មវិធី Adobe Air, ដូច្នេះ​អ្នក​ត្រូវ​ប្រាកដ​ថា​បាន​ដំឡើង Air ក្នុង​កុំព្យូទ័រ​របស់​អ្នក​រួច​ហើយ ទើប​អាច​ដំឡើង​កម្មវិធី​នេះ។
  • ដោយ​សារ​តែ​កម្មវិធី Mobilizer ផ្អែក​លើ​ប្រព័ន្ធ​កម្មវិធី Adobe Air នោះ​អ្នក​អាច​យក​ទៅ​ប្រើ​បាន​ទាំង​នៅ​លើ Mac OS, Windows និង Linux។
  • អ្នក​អាច​ធ្វើ​ការ​ផ្ដិត​យក​ស្ថាន​ភាព​គេហទំព័រ​របស់​អ្នក​នៅ​ក្នុង​ប្រភេទ​ទូរស័ព្ទ​និមួយៗ ជា​ប្រភេទ​រូប PNG។
  • អាច​ទទួល​បាន​ការ​អាប់ដេត​លឿន​តាម​រយៈ Adobe Air

អ្នក​អាច​ធ្វើ​ការ​ទាញ​យក​បាន​តាម​រយៈ​តំណ​ខាង​ក្រោម៖