ដាក់​ឯកសារ​សម្លេង និង​វីដេអូ​ពី Youtube ទៅ​លើ​ប្លក់ WordPress របស់​អ្នក

ជា​ទូទៅ​អ្នក​ប្រើ​ប្រាស់​ប្លក់ គាត់​មិន​បាន​ចាប់​អារម្មណ៍​ប៉ុន្មាន​ទេ អំពី​ការ​ដាក់​វីដេអូ (ពី ) និង​ដាក់​ឯកសារ​សម្លេង​ទៅ​ក្នុង​អត្ថបទ​ប្រកាសន៍​របស់​គាត់ ហើយ​ពេល​គាត់​ចង់​ដាក់​ក៏​ប៉ុន្តែ​មិន​ដឹង​អំពី​របៀប​ដាក់​សោះ។ ដូច្នេះ​ដើម្បី​ឲ្យ​មាន​ភាព​ងាយ​ស្រួល សម្រាប់​អ្នក​ប្រើ​ប្រាស់​ប្លក់ ខ្ញុំ​សូម​នាំ​ជូន​នូវ​របៀប​ដាក់​ឯកសារ​សម្លេង (mp3) និង​វីដេអូ​ពី Youtube ទៅ​ដាក់​នៅ​ក្នុង​អត្ថបទ​ប្រកាសន៍​ប្លក់ របស់​អ្នក។

ការ​ដាក់​ជា​ឯកសារ​ និង​វីដេអូ អាច​ជួយ​ឲ្យ​អ្នក​ងាយ​ស្រួល​ដល់​អ្នក​អាន​ប្លក់​របស់​អ្នក មិន​បាច់​ចូល​ទៅ​កន្លែង​ផ្សេង ដូច​ជា​ពេល​អត្ថបទ​អ្នក​ស្ដី​អំពី​ តែ​អ្នក​មិន​ដឹង​ថា​ដាក់​ ឬ វីដេអូ​ពី Youtube បែប​ណា មាន​តែ​ដាក់តំណ​ឲ្យ​ទៅ​កាន់​ទំព័រ​ផ្សេង​ប៉ុណ្ណោះ។ តែ​បើ​អ្នក​អាន​លំនាំ​ខាង​ក្រោម​នេះ​ហើយ អ្នក​នឹង​អាច​ដាក់​ឯកសារ​ និង​វីដេអូ​ពី Youtube បាន​ភ្លាមៗ​នៅ​ក្នុង​អត្ថបទ​ប្រកាសន៍ WordPress របស់​អ្នក។

១. ដាក់​ឯកសារ​សម្លេង

ដើម្បី​ដាក់​ឯកសារ​សម្លេង ទៅ​ក្នុង​អត្ថបទ​របស់​អ្នក អ្នក​ត្រូវ​តែ​ច្បាស់​ថា​តំណ​ភ្ជាប់​ទៅ​កាន់​ឯកសារ​នោះ ជា​តំណ​ភ្ជាប់​ផ្ទាល់ (direct link) ឧទាហរណ៍៖ http://it4ug.net/sound_folder/Viyoulong%20Snehha.mp3 ។ ពេល​ដែល​អ្នក​មាន​តំណ​ភ្ជាប់​ផ្ទាល់​ទៅ​កាន់​ឯកសារ​សម្លេង​នោះ សូម​ដាក់​កូដ​មួយ​នេះ​ទៅ​ក្នុង​អត្ថបទ​របស់​អ្នក។

 [ audio តំណ​ភ្ជាប់​ផ្ទាល់​ទៅ​កាន់​ឯកសារ​សម្លេង  ]

ឧទាហរណ៍៖

អ្នក​អាច​មាន​តំណ​ភ្ជាប់​បែប​នោះ លុះ​ត្រា​អ្នក​មាន​កន្លែង​ផ្ទុក​ឡើង​នូវ​ឯកសារ​សម្លេង​របស់​អ្នក​សិន។ ខ្ញុំ​សុំ​ណែនាំ​គេហទំព័រ​ពីរ​បី សម្រាប់​ដាក់​ឯកសារ​សម្លេង​របស់​អ្នក​៖

អ្នក​ក៏​អាច​បង្ហោះ​ផ្ទាល់​នៅ​លើ​ប្លក់​ WordPress (.com) របស់​អ្នក​ដែរ តែ​លុះ​ត្រា​អ្នក​ទិញ​សេវាកម្ម​ផ្ទុក​ឡើង​ឯកសារ​សម្លេង​ជា​មុន​សិន។ ហើយ​ក្រៅ​ពី​គេហទំព័រ​ខាង​លើ​ទាំង​ពីរ​នោះ បើ​អ្នក​ចេះ​ប្រើ Hosting ឥត​គិត​ថ្លៃ​ក៏​កាន់​តែ​ល្អ​ដែរ។

២. ដាក់​វីដេអូ​ពី Youtube

ចំពោះ​ការ​ដាក់​វីដេអូ​វិញ​នោះ ក៏​មិន​មាន​ការ​ពិបាក​ដែរ។ គ្រាន់​តែ​ចម្លង​នូវ​តំណ​ភ្ជាប់​ទៅ​កាន់​ទំព័រ​វីដេអូ​នោះ​លើ Youtube ហើយ​ដាក់​ក្នុង​ចន្លោះ [ ] ជា​ការ​ស្រេច។

 [ youtube  តំណ​ភ្ជាប់​ផ្ទាល់​ទៅ​កាន់​វីដេអូ​លើ​ទំព័រ Youtube  ]

ឧទាហរណ៍៖  [ youtube  http://www.youtube.com/watch?v=maeaJgLq0qo  ]

កំណត់​ចំណាំ៖ សម្រាប់​អ្នក​ប្រើ​លើ​សេវា WordPress.com អាច​ប្រើ​បាន​ភ្លាម។ ចំណែក​អ្នក​ប្រើ WordPress ឯក​ជន (wordpress.org) ត្រូវ​ដំឡើង Jetpack ជា​មុន​សិន។