អំពី​អ៊ីនធ័រណិត​ក្នុង​សារព័ត៌មាន MTV កាល​ពី​ឆ្នាំ ១៩៩៥

​នេះ​ហាក់​បីដូច​ជា​ចាស់​បន្តិច​ហើយ ក៏​ប៉ុន្តែ​អាច​បង្ហាញ​ឲ្យ​យើង​ឃើញ​ពី​ភាព​រីក​ចម្រើន​នៃ​អ៊ីនធ័រណិត​កាល​ពី​អតីតកាល ហើយ​ប្រៀប​ធៀប​នឹង​បច្ចុប្បន្នកាល។ យើង​នឹង​ឃើញ​ថា កាល​ពី​មុន​មាន​ត្រឹម​ប៉ុណ្ណោះ​គឺ​អស្ចារ្យ​ហើយ, ហើយ​សម័យ​នេះ​យើង​មាន​ប៉ុណ្ណឹង​ក៏​អស្ចារ្យ​ណាស់​ទៅ​ហើយ​ដែរ, ចុះ​ទម្រាំ​ទៅ​ថ្ងៃ​មុខ មាន​អ្វី​ដែល​អស្ចារ្យ​ទៅ​ទៀត? 🙂

វីដេអូ​ខាង​លើ​ត្រូវ​បាន​ផលិត​ដោយ​សារព័ត៌មាន MTV កាល​ពី​ឆ្នាំ ១៩៩៥ ហើយ​បាន​សម្ភាស​ជន​ល្បី​ល្បាញ​មួយ​ចំនួន​អំពី​ចំណាប់​អារម្មណ៍​របស់​ពួក​គេ។ ហើយ​ម្យ៉ាង​វិញ​ទៀត ក៏​បាន​បង្ហាញ​ពី​វបត្តិ​អ៊ីនធ័រណិត​ជា​ដើម ដូច​ជា​មាន​ការ​វាយ​ប្រហារ​ពី Hakcer។ បើ​អ្នក​ចង់​ដឹង​ច្បាស់​បន្ថែម​នោះ សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាង​លើ​នេះ។ 🙂

[ប្រភព​ព័ត៌មាន៖ How-To Geek]