Gimp ចេញ​កំណែ​ថ្មី អាច​ឲ្យ​ប្រអប់​ឧបករណ៍ និង​ផ្ទាំង​បង្ហាញ​រូប ស្ថិត​នៅ​ជាប់​គ្នា

នា​ពេល​ថ្មីៗ​នេះ Gimp បាន​ផ្សាយ​ចេញ​កំណែ​មិន​ស្ថិតស្ថេរ (unstable) ២.៧.៣ ដែល​មាន​បញ្ចូល​នៅ​លក្ខណៈ​ពិសេស​ជា​ច្រើន​ដូច​ជា៖

  • ក្រុម​ស្រទាប់ (Layer Group)
  • ចាក់​សោរ​ការ​ពារ​ស្រទាប់ ពុំ​ឲ្យ​មាន​ការ​កែ​ប្រែ
  • ធ្វើ​ឲ្យ​ប្រអប់​ឧបករណ៍ (Tools box) និង​ផ្ទាំង​បង្ហាញ​រូប ស្ថិត​នៅ​ជាប់​គ្នា ដោយ​មិន​នៅ​ដាច់​ពី​គ្នា​ដូច​មុន​ទៀត​ឡើយ។ ដើម្បី​បើក​លក្ខណៈ​ពិសេស​នេះ​គ្រាន់​តែ​ចុច​លើ Windows -> Single-Window Mode
  • ការ​គ្រប់​សម័យ​វេលា (Session Management)
  • អភិវឌ្ឍ​បន្ថែម​លើ​ការ​កែ​សម្រួល​ការ​វាយ​អក្សរ
  • និង​លក្ខណៈ​ពិសេស​ជា​ច្រើន​ផ្សេង​ទៀត បើ​អ្នក​ចង់​ដឹង​បន្ថែម​នូវ​ការ​កែ​ប្រែ​នានា​តាំង​ពី​កំណែ ២.៧.២ សូម​អាន​នៅ៖ http://developer.gimp.org/NEWS

លក្ខណៈ​ពិសេស​មួយ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​គឺ នៅ​ត្រង់​ចំណុច​ទី៣។ កាល​ពី​មុន​ប្រអប់​ឧបករណ៍ និង​ផ្ទាំង​រូប​ភាព នៅ​ដាច់​ពី​គ្នា មិន​នៅ​ជាប់​គ្នា​ដូច អ្វី​ឡើយ។ តែ​នៅក្នុង​កំណែ​ក្រោយៗ​នេះ Gimp បាន​អភិវឌ្ឍ​ខ្លួន​ឲ្យ​អ្នក​ប្រើ​ប្រាស់​ទទួល​បាន​ភាព​ងាយ​ស្រួល ដូច្នេះ​ក៏​បាន​បន្ថែម​នូវ​លក្ខណៈ​ពិសេស​នោះ​ឡើង។ បើ​សិន​ជា​ប្រអប់​ឧបករណ៍ និង​ផ្ទាំង​បង្ហាញ​រូប​នៅ​ជាប់​គ្នា​បែប​នេះ គឺ​យើង​ពិត​ជា​ងាយ​ស្រួល​ក្នុង​ការ​រចនា​រូប​បាន​ល្អ និង​ងាយ​ស្រួល​ជាង​មុន​ពិត​មែន។

កំណែ​ស្ថិត​ស្ថេរ (stable) បន្ទាប់​របស់ Gimp គឺ ២.៨ នឹង​ត្រូវ​ផ្សាយ​ចេញ​នៅ​ឆ្នាំ​ក្រោយ​នេះ។ សង្ឃឹម​ថា​នៅ​កំណែ​ស្ថិត​ស្ថេរ​ដែល​នឹង​ចេញ​ផ្សាយ​នៅ​ពេល​ខាង​មុខ​នោះ Gimp នឹង​បន្ថែម​នូវ​លក្ខណៈ​ពិសេស​ឲ្យ​បាន​ច្រើន​ទៀត ដើម្បី​ឲ្យ​ប្រែ​ក្លាយ​ខ្លួន​ជា​​ដ៏​ជំនាញ​មួយ។

ដំឡើង Gimp 2.7.3

អ្នក​អាច​ធ្វើ​ការ​ដំឡើង Gimp បាន​តាម​រយៈ​ទីតាំង​ផ្ទុក PPA

sudo apt-add-repository ppa:matthaeus123/mrw-gimp-svn
sudo apt-get update
sudo apt-get install gimp

[ប្រភព​ព័ត៌មាន៖ OMG! Ubuntu]