ដំឡើង​កម្មវិធី Windows ជា​ច្រើន​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Linux របស់​អ្នក​តាម​រយៈ PlayOnLinux

ជា​កម្មវិធី​ពឹង​ផ្អែក​លើ Wine ហើយ​ដើរ​នៅ​លើ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ដំឡើង​កម្មវិធី​មួយ​ចំនួន​ដែល​បាន​ធ្វើ​ឡើង​សម្រាប់​តែ ឲ្យ​ប្រើ​បាន​ផង​ដែរ​នៅ​លើ បាន​យ៉ាង​ងាយ​ស្រួល។

កម្មវិធី​ណា​ខ្លះ​អាច​ប្រើ​តាម PlayOnLinux បាន?

មាន​កម្មវិធី​ដែល​មាន​ប្រជា​ប្រិយ​ភាព​ជា​ច្រើន ដែល​អ្នក​អាច​ធ្វើ​ការ​ដំឡើង​បាន​តាម​រយៈ PlayOnLinux ដូច​ជា​៖

  • ហ្គេម (Counter Strike; Age Of Empire កំណែ 1, 2, និង 3; ….. )
  • កម្មវិធី​រដ្ឋបាល (Microsoft Office ជំនាន់ ២០០០ , ២០០៣, ២០០៧, ២០១០; Adwords Editor; …..)
  • កម្មវិធី​ស្ថាបនា (AutoCAD ជំនាន់ ២០០០, ២០០២, ២០០៤, ២០០៥, ២០០៦, ២០០៨; Flash 8; …..)
  • កម្មវិធី​អ៊ីនធ័រណិត (; Mozilla ; IE 6 និង 7; ApexDC; Safari; …..)
  • កម្មវិធី​ពហុ​កម្សាន្ត (iTune កំណែ ៧ និង ១០; Windows Media Player; Guitar Pro 5; …..)
  • កម្មវិធី​រចនា​រូប ( CS4; …..)

ព្រម​ទាំង​កម្មវិធី​ជា​ច្រើន​ផ្សេង​ទៀត។

លក្ខណៈ​ពិសេស​នៃ PlayOnLinux

  • អ្នក​មិន​ចាំ​បាច់​មាន​អាជ្ញាប័ណ្ណ Windows® ដើម្បី​ប្រើ PlayOnLinux ឡើយ
  • PlayOnLinux ជា​កម្មវិធី​ប្រើ​បាន​ដោយ​ឥត​គិត​ថ្លៃ
  • PlayOnLinux ប្រើ​ភាសា Bash និង Python
  • PlayOnLinux ពឹង​ផ្អែក​ទៅ​លើ Wine

ដំឡើង PlayOnLinux

អ្នក​អាច​ដំឡើង PlayOnLinux បាន​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Linux ជា​ច្រើន​ដួច​ជា៖  Archlinux, Debian, Fedora, Frugalware, Generic, Gentoo, Mandriva, NuTyX, Opensuse, Pardus, Sabayon, 

អ្នក​អាច​មើល​ការ​ដំឡើង​បាន​នៅ​លើ គេហទំព័រ​ដើម