លេងហ្គេម Windows 95 ក្នុង Windows7

តើ​អ្នក​ធ្លាប់​នឹក​ទៅ​ដល់​កាល​ពី​ជាង​១០ឆ្នាំ​មុន ពេល​ប្រើ 95 ដែរ​ឬទេ? កាល​នោះ​ហ្គេម DOS មួយ​ចំនួន​ពិត​ជា​មាន​ប្រជា​ប្រិយ​ភាព​ណាស់ ដូច​ជា៖ Pacman, Sonic, Prince of Persia ជាដើម។ តែ​នៅ​ពេល​នេះ​យើង​នឹង​ពិបាក​រក​ហ្គេម​នោះ​មក​លេង​ណាស់ ព្រោះ​ការ​វិវត្ត​ចេះ​តែ​ទៅ​មុខ បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​ដំណើរ​ការ​ហ្គេម មាន​ភាព​ប្លែក​គ្នា​ជា​ខ្លាំង។ តែ​សូម​កុំ​បារម្ភ​អ្វី ព្រោះ​នៅ​ពេល​នេះ​អ្នក​អាច​រក​មក​លេង​វិញ​បាន​ហើយ អ្នក​ត្រូវ​មាន​កម្មវិធី DOS Emulator មួយ​ដែល​មាន​ឈ្មោះ​ថា DOSBOX។ អ្នក​អាច​ធ្វើ​ការ​ទាញ​យក​កម្មវិធី​នេះ​បាន​តាម​រយៈ តំណ​ភ្ជាប់ មួយ​នេះ។ ម្យ៉ាង​វិញ កម្មវិធី​នោះ​ទៀត​សោត ក៏​ជា​កម្មវិធិ​ឥត​គិត​ប្រាក់ និង​ជា​កម្មវិធិ​បើក​ចំហ​ដែរ។

បើ​អ្នក​ចង់​ដឹង​ពី​របៀប​ដំឡើង​នោះ សូម​ចូល​ទៅ​កាន់ ប្លក់​របស់​លោក ឡាយ ឡុងឌី ដែល​គាត់​បាន​សរសេរ​រៀប​រាប់​តាំង​ពី​ជំហាន​ទី១ ដល់​ជំហាន​ចុង​ក្រោយ។

[ប្រភព​ព័ត៌មាន៖ ប្លក់​លោក ឡាយ ឡុងឌី]