ដំឡើង Gnome3 នៅក្នុង Ubuntu 11.04


ជា​មួយនឹង 11.04 បានបញ្ចូល Unity គឺជា Desktop Environment ថ្មីមួយដែលត្រូវបានអភិវឌ្ឍ​ឡើង​ដោយ Canonical ។ Unity មាន​រូបរាង​ស្រស់​ស្អាត និងទាក់ទាញសម្រាប់​អ្នកប្រើ​ប្រាស់ Ubuntu  ។ លោក​អ្នកក៏ដំឡើង Gnome កំណែទី ៣ នៅក្នុង Ubunut 11.04 ដោយដំឡើងតាម PPA ។ បើសិនលោកអ្នកចង់ស្វែងយល់ពី Desktop Environment ចុចទីនេះ ។
ខាង​ក្រោម​នេះ​ជារូបភាពរបស់ Gnome 3 នៅក្នុង Ubuntu 11.04 Natty Narwhal ដោយប្រើ PPA

របៀប​ដំឡើង Gnome3 នៅក្នុង Ubuntu ដូចខាងក្រោមនេះ៖

ដំបូងសូមបើក Terminal រួចវាយ

sudo apt-add-repository ppa:ubuntugnometeam/gnome3
sudo apt-add-repository ppa:ubuntugnometeam/ppa-gen
sudo apt-get update

បន្ទាប់មកវាយ

sudo apt-get install ugr-desktop-g3
sudo apt-get dist-upgrade

ចុងបញ្ចប់ចាប់ផ្តើមកុំព្យូទ័រឡើងវិញ

[ប្រភព​ព័ត៌មាន៖ compixels]

សូម​បញ្ជាក់​ថា ការ​ដំឡើង​នេះ​មិន​បាន​ពេញ​លេញ​ឡើយ ហើយ​អាច​នឹង​ទទួល​បាន​បញ្ហា​មួយ​ចំនួន។ ពេល​ដំឡើង​រួច​ជួន​ណា​អ្នក​មិន​អាច​បើក​ប្រើ Unity បាន​ឡើយ។ ដូច្នេះ​សូម​ច្បាស់​ក្នុង​ចិត្ត​អ្នក​ថា អ្នក​ពិត​ជា​ចង់ដំឡើង ហើយ​ហ៊ាន​ប្រឈម​មុខ​នឹង​បញ្ហា​ដែល​នឹង​កើត​មាន​ឡើង។ អរគុណ