ដោះ​ស្រាយ​បញ្ហា​​ Print Spoolsv ធ្វើ​ឲ្យ​​មាស៊ីន​​កំព្យូទ័រ​​ដើរ​យឺត

គឺ​ជា​កម្មវិធី​មួយ​សម្រាប់​បម្រើ​សេវាកម្ម​ធ្វើ​ការ​បោះ​ពុម្ព។ សម្រាប់​​អ្នក​ដែល​ប្រើ​​ប្រាស់ ម៉ាស៊ីន​បោះពុម្ព ច្រើន​ ឬ​ ផ្លាស់​ប្តូរ​ម៉ាស៊ីន​បោះ​ពុម្ព​​ ដោយ​មិន​បាន​លុប Driver ដែល​ជាមូល​ហេតុ​ធ្វើ​ឲ្យ​​ដំណើរ​ការ CPU ឡើង​ខ្ពស់​​​​បណ្ដាល​ឲ្យ​​ដំណើរ​ការ​កុំព្យូទ័រ​​របស់​អ្នក​យឺត​។ មាន​អ្នក​រចនា​ជា​ច្រើន​តែង​តែ​ជួប​ប្រទះ​បញ្ហា​នេះ ជា​ញឹក​ញាប់។ ដូច្នេះ​ដើម្បី​ដោះ​ស្រាយ​នោះ មាន​ពីរ​ដំណាក់​កាល៖

ដំណាក់កាល​ទី ១ ៖

ប្រើ​កម្មវិធី uninsprn104 អាច​ទាញ​យក​បាន​តាម​រយៈ តំណ​នេះ
លុប Printer Driver ទាំង​ឡាយ​​ណា​ ដែល​អ្នក​​មិន​ត្រូវ​​ការ​ប្រើ។

ដំណាក់​កាល​ទី​ ២ ៖

ប្រើ​កម្មវិធី M!Stop Print-Spooler អាច​ទាញ​យក​បាន​តាម​រយៈ តំណ​នេះ ។ អនុវត្ត​ឲ្យ​បាន ៥ ជំហាន​​ដែល​មាន​ក្នុង​​កម្មវិធី​ M!Stop Print-Spooler នោះ​ ដំណើរការណ៍​ CPU របស់​អ្នក​នឹង​​ធ្លាប់​មក ១% ឬ ២%។ ការ​អនុវត្ត​គ្រាន់​តែ​ចុច​លេខ 1 ហើយ Enter, ២ ហើយ Enter ….. រហូត​ដល់ 5។

សរសេរ​និង​ផ្ដល់​ឲ្យ​ដោយ​លោក៖ Choth Tit
កែ​សម្រួល​ដោយ៖ ទេព សុវិចិត្រ