គន្លឹះ​ខ្លីៗ៖ លាក់​ឯកសារ ឬ​ថត​ឯកសារ នៅ​ក្នុង Ubuntu

នៅ​ក្នុង Windows មាន​វិធី​លាក់​ឯកសារ ឬ​ថត​ឯកសារ​ណា​មួយ​ដោយ​គ្រាន់​តែ​ចុច​ស្ដាំ​លើ​ឯកសារ​នោះ ហើយ​រើស​យក Properties -> ក្នុង​ផ្ទាំង General -> ធីក​លើ​ប្រអប់ Hidden តែ​ចំណែក​ឯ​នៅ​ក្នុង វិញ មិន​មាន​ការ​ធ្វើ​ដោយ​ចុច​លើ Properties អ្វី​ឡើយ។ ដូច្នេះ​ថ្ងៃ​នេះ IT4U សូម​នាំ​យក​​ទាក់​ទង​នឹង Ubuntu មក​បង្ហាញ​អ្នក​ទាំង​អស់​គ្នា។

ដើម្បី​លាក់​ឯកសារ ឬ​ថត​ឯកសារ​ណា​មួយ​នោះ​យើង​មាន​វិធី​ដ៏​ងាយ​ស្រួល​មួយ​គឺ​គ្រាន់​តែ ចុច​លើ​របស់​នោះ​ហើយ​ចុច​ប្ដូរ​ឈ្មោះ​ដោយ​ថែម​សញ្ញា « . » (ចុច) ពី​ខាង​មុខ​ឈ្មោះ​ដើម។

ពេល​ថែម​សញ្ញា​ចុច ពី​មុខ​ឈ្មោះ​ឯកសារ​ដើម​ហើយ​នោះ សូម​ធ្វើ​ការ​សម្រួល (Refresh) ដោយ​ចុច​លើ​គ្រាប់ F5។ ពេល​នោះ​ឯកសារ​ដែល​យើង​បាន​ថែម​សញ្ញា ចុច មុន​នេះ​នឹង​ត្រូវ​លាក់​បាត់។

ដើម្បី​បើក​មើល​ឯកសារ​កំបាំង​ទាំង​នោះ​សូម​ចុច​លើ Ctrl+H ជា​ការ​ស្រេច។