បម្រុង​ទុក​ទិន្នន័យ Google+ របស់​អ្នក​ដោយ​ប្រើ Google Takeout

ដើម្បី​បម្រុងទុក​ទិន្នន័យ () ទិន្នន័យ + របស់​អ្នក អ្នក​អាច​ធ្វើ​បាន​ជាមួយ​នឹង Takeout។ Takeout អាច​ឲ្យ​អ្នក​បម្រុង​ទុក​ទិន្នន័យ​ដែល​មាន​ប្រើ​នៅ​ក្នុង + របស់​អ្នក មាន​ដូច​ជា៖

  • +1s
  • Buzz
  • ឈ្មោះ​ទាក់​ទង (Contacts) និង រង្វង់ (Circles)
  • Picasa Web Albums
  • Profile
  • Stream

ក្នុង​ចំណោម​ចំណុច​ខាង​លើ​នោះ អ្នក​អាច​ធ្វើ​ការ​រើស​យក​តែ​អ្វី​ខ្លះ ដែល​អ្នក​ចង់​បាន​ក៏​បាន​ដែរ ដោយ​មិន​បាច់​រើស​យក​ទាំង​អស់​ឡើយ។

របៀប​បម្រុង​ទុក

១. ជា​ដំបូង​សូម​ចូល​ទៅ​កាន់​គេហទំព័រ Google Takeout

២. នៅ​ផ្នែក​ខាង​លើ​នៃ​ទំព័រ អ្នក​នឹង​ឃើញ​ប៊ូតុង ៣​គឺ៖

  • All of your data (ទាញ​យក​គ្រប់​ប្រភេទ​ទិន្នន័យ)
  • Choose service (ទាញ​យក​ប្រភេទ​ទិន្នន័យ ជាក់​លាក់​ណា​មួយ)
  • Downloads (ទាញ​យក​កញ្ចប់​បម្រុង​ទុក តាម​កាលបរិច្ឆេទ​ដែល​អ្នក​បាន​ខ្ចប់)

៣. ពេល​ដែល​អ្នក​រើស​ប្រភេទ​ទិន្នន័យ​រួច​ហើយ សូម​ចុច​លើ​ប៊ូតុង CREATE ARCHIVE

៤. នៅ​ពេល​ដែល​អ្នក​ចុច​ប៊ូតុង CREATE ARCHIVE ហើយ​នោះ, ការខ្ចប់​ទិន្នន័យ​បម្រុង​ទុក នឹង​ចាប់​ផ្ដើម​ដំណើរ​ការ។ នៅ​ពេល​ដែល​រួច​រាល់​ហើយ អ្នក​នឹង​ឃើញ​ប៊ូតុងទាញ​យក ពណ៌ខៀវ​ដើម្បី​ទាញ​យក​ទុក។

អក្សរ​ខ្មែរ​យូនីកូដ ហាក់​បីដូច​ជា​ដើរ​មិន​ស្រួល​សោះ នៅ​ពេល​ដែលខ្ចប់​បម្រុង​ទុក។ ពេល​ពន្លា​ចេញពី​កញ្ចប់​ឯកសារ​បម្រុង​នោះ នឹង​ឃើញ​អក្សរ​រញ៉េរញ៉ៃ​មើល​មិន​យល់។