បង្កើត Ubuntu Bootable USB Flash Drive ជាមួយ uSbuntu Live Creator

ដើម្បី​បង្កើត Bootable USB Flash Drive នៅ​ក្នុង Windows 7 លោក​អ្នក​ប្រើប្រាស់​កម្មវិធី uSbuntu Live Creator 1.5 ។ កម្មវីធី​នេះ គឺជា​កម្មវីធីផ្តល់​ដោយ​ឥតគិត​ថ្លៃ​សម្រាប់​ Windows ដែល​អាច​អោយ​អ្នក​ប្រើប្រាស់បង្កើត Ubuntu Bootable USB Flash Drive ដោយមាន​ភាព​​ងាយ​ស្រួល​​ក្នុង​ការ​​ប្រើ​ប្រាស់ ។ ម្យ៉ាង​ទៀត uSbuntu Live Creator មិន​​មាន​​លក្ខណៈ​ស្មុគ​​ស្មាញ​​ក្នុង​​ការ​​ដំឡើង​​​ជា​មួយ USB Drive ដោយ​ពុំ​​ចាំ​បាច់​ធ្វើ​ការ​កំណត់​លក្ខណៈ​ផ្សេង​នោះ​ទេ ។

លក្ខណៈពិសេសៗនៃកម្មវិធីនេះ

  •  បង្កើត bootable USB device ពី Ubuntu, Kubuntu and Xubuntu
  • ដំឡើង Ubuntu ដោយស្វ័យប្រវត្តិនៅក្នុង Windows ជាមួយ special Portable Virtualbox
  • លាក់ឯកសារដែលបានបង្កើតនៅក្នុង key
  • កំណត់ដោយស្វ័យប្រវត្តិ Keyboard (គាំទ្រជាមួយភាសា បារាំង, កាណាដា និង សហរដ្ឋអាមេរិក)


[