បើក​គណនី Gmail ច្រើន​ក្នុង​ពេល​តែ​មួយ និង​ក្នុង​កម្មវិធី​រុក​រក​អ៊ីនធ័រណិត​តែ​មួយ

បើ​អ្នក​មាន​គណនី ពីរ ឬ ច្រើន​ជាង​នេះ ដែល​សម្រាប់​បំពេញ​ការ​ងារ​របស់​អ្នក​ផ្សេងៗ​ពី​គ្នា​នោះ អ្នក​នឹង​ធ្វើ​ការ​បិទ​គណនី​មួយ រួច​បាន​បើក​គណនី​មួយ ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​ពិបាក​ខ្លាំង​ណាស់ ព្រម​ទាំង​យឺត​យ៉ាវ​ដែរ។ តែ​តាម​ពិត​ទៅ​នៅ​ក្នុង បាន​បង្កើត​លក្ខណៈ​ពិសេស​មួយ ដែល​អនុញ្ញាត​ឲ្យ​អ្នក ធ្វើ​ការ​បើក​គណនី របស់​អ្នក ច្រើន​ក្នុង​ពេល​តែ​មួយ ដោយ​មិន​មាន​បញ្ហា។ ហើយ​អាច​ប្រើ​សេវាកម្ម Google មួយ​ចំនួន​ធំ​ទៀត ដោយ​ឡែក​ផ្សេង​ពី​គ្នា​ដែរ។ ដូច្នេះ​ដើម្បី​បើក​គណនី ច្រើន​ក្នុង​ពេល​តែ​មួយ​នោះ ខ្ញុំនឹង​បង្ហាញ​អ្នក​នូវ​វិធី​ដូច​ខាង​ក្រោម​នេះ។

ជា​ដំបូង សូម​បើក​គណនី Gmail ណា​មួយ​របស់​អ្នក​សិន បន្ទាប់​មក​សូម​ចូល​ទៅ​កាន់ Account settings

ជា​បន្ទាប់​មក​ទៀត សូម​ស្វែង​រក​ពាក្យ Multiple sign-in ហើយ​ចុច​លើ​ពាក្យ edit

សូម​ចុច​យក On – Use multiple Google Accounts in the same web browser ។ ហើយ​នៅ​ចំណុច​ខាង​ក្រោម​នោះ (ក្នុង​ប្រអប់​ពណ៌​លឿង) សូម​ចុច​យក​ទាំង​អស់។ ហើយ​ចុង​ក្រោយ​គេ គឺ​ចុច​លើ​ពាក្យ Save ដើម្បី​រក្សា​ទុក​ការ​កែ​ប្រែ​នេះ។

នៅ​ពេល​ដែល​អ្នក​រក្សា​ទុក​រួច​ហើយ ចាំ​បាច់​ត្រូវ​តែ​ភ្ជាប់​ចេញ (Sign out) ជា​មុន​សិន ហើយ​សូម​ភ្ជាប់​ចូល (Sign in) ឡើង​វិញ។ ការ​ធ្វើ​បែប​នេះ ដើម្បី​ឲ្យ​ការ​កែ​ប្រែ មាន​សកម្មភាព បើ​មិន​ដូច្នោះ​ទេ អ្នក​មិន​អាច​ប្រើ​បាន​ឡើយ។

នៅ​ពេល​ដែល​ភ្ជាប់​ចូល​រួច​ហើយ សូម​ចុច​បើក​ម៉ឺនុយ Profile នៅ​លើ​របារ​ខាង​លើ ហើយរើស​យក Switch account

ហើយ​ជា​បន្ត​ទៀត​សូម​រើស​យក Sign in to another account…

ជា​ចុង​ក្រោយ​សូម​បំពេញ​ព័ត៌មាន​គណនី​មួយ​ទៀត ហើយ​ចុច Sign in

ពេល​នេះ​អ្នក​អាច​ប្រើ​គណនី Gmail ច្រើន​ក្នុង​ពេល​តែ​មួយ ហើយ​ដាច់​ដោយ​ឡែក​ពីគ្នាគ្មាន​បញ្ហា។

សូម​បញ្ជាក់​ថា​គណនី​ណា​បើក​មុន ជា​គណនីទី១ គណនី​បើក​បន្ទាប់​ គឺ​ជា​គណនី​ទី១ ២ ៣ ៤………..

ចំណាំ៖ នៅ​ពេល​ដែល​អ្នក​បើកដំណើរ​ការ​លក្ខណៈ​ពិសេស​នេះ​ហើយ សូម​ពិនិត្យ​មើល URL ក្នុង​របារ​អាសយដ្ឋាន។ គណនី​ដែល​ជា​គណនី​ទី១ គឺ​មាន URL ដូច​នេះ៖ http://mail.google.com/mail/u/0 , ចំណែក​គណនី​ទី២ មាន URL ដូចនេះ៖ http://mail.google.com/mail/u/1