ដំឡើង Synapse ងាយ​ស្រួល​ស្វែង​រក​ឯកសារ​នៅ​ក្នុង Ubuntu 11.04

Synapse គឺជាកម្មវិធីសម្រាប់ស្វែងរកឯកសារ និងដំណើរការកម្មវិធីដែលមានលក្ខណៈដូច Gnome Do និង Kupfer  បាន​យ៉ាងឆាប់រហ័ស​។ Synapse ស្គាល់ដោយស្វ័យប្រវត្តិនូវកម្មវិធី ឯកសារ វីដេអូ រូបភាព និងកម្មវិធីដទៃផ្សេងទៀត ។ យើងស្វែងរកកម្មវិធី និង​ឯកសារ​ដោយគ្រាន់​តែវាយឈ្មោះ​កម្មវិធី​នោះ និងឯកសារនោះប៉ុណ្ណោះ ។

លោកអ្នកអាចកំណត់ application references ដោយគ្រាន់តែចុចកណ្តុរស្តាំនៅលើ Synapse interface

នៅក្នុង Gerneral tab លោកអ្នកអាចកំណត់អោយ Synapse អោយចាប់ផ្តើមដោយស្វ័យប្រវត្តិ​នៅពេល System Startup ។ ហើយ​លោកអ្នក​អាច​ធ្វើ​ការ​ផ្លាស់ notification icon, view, change និង hotkeys ។

លោកអ្នកអាច​ទាញយក Synapse ពី Launchpad ឬក៏វាយតាម Terminal Command

sudo apt-add-repository ppa:synapse-core/ppa

sudo apt-get update && sudo apt-get install synapse

ទាញយក Synapse

[addictivetips]