ដំឡើង Essentials Packages នៅក្នុង Ubuntu ជាមួយ Eve Installer

Eve Installer គឺជា កម្មវិធី​សម្រាប់​ ដែល​អនុញ្ញាត​អោយ​លោក​អ្នក​ដំឡើង​កម្មវិធីល្អៗ​នៅក្នុង 11.04 និង LinuxMint ជាមួយ Eve Install, លោកអ្នកអាចដំឡើងកម្មវិធីដូចជា​ កម្មវិធីសម្រាប់ប្រព័ន្ធ, ក្រាភិច, ការិយាល័យ, មេឌា, អ៊ិនធើណេត និងរូបរាងដោយគ្រាន់តែចុចលើកម្មវិធីណាដែលអ្នកចង់ដំឡើង ។ មិនតែប៉ុណ្ណោះ កម្មវិធីនេះអនុញ្ញាតបន្ថែមនូវ repository ដូចជា Medibuntu, getdeb និង Playdeb ។ កាលពីមុនយើងទាញយក និងដំឡើងកម្មវិធីដោយប្រើ Ubuntu Software Center ។ Eve Installer មានសមត្ថភាព និងផ្តល់ភាងាយស្រួលក្នុងការដំឡើងកម្មវិធីនៃ repository និង update source ផងដែរ ។

Repository tab ផ្ទុក repository ជា​ច្រើន​ដែលផ្តល់​ភាព​ងាយ​ស្រួល​ដោយ​គ្រាន់​ចុច​លើវា ហើយ​យើង​អាច​ទាញ​យក​កញ្ចប់ (package) នៃ Source ទាំង​នោះ ។

ដូចគ្នាដែរ យើងអាចទាញយក Back package ដូចជា compressors, Air, Dropbox, Flash play និងកម្មវិធីដទៃទៀតពី Basics tab


System Tools tab សម្រាប់ធ្វើការដំឡើងកម្មវិធីដែលពាក់ព័ន្ធប្រព័ន្ធដែលមានដូចជា Google Gadgets, GNome Do, Grub Customizer និងកម្មវិធីដទៃផ្សេងទៀត ។ ក្រៅពី System Tools tab មាន tab ដូចជា GraphicsOfficeMultimediaInternetAppearanceGames និង Desktop tabs សម្រាប់ធ្វើការដំឡើងកម្មវិធីដែលមានប្រយោជន៍ដែលមានដូចជា Skype, Pidgin, , Adobe Reader, Office Live និងកម្មវិធីដទៃផ្សេង ។

ដើម្បីដំឡើងកម្មវិធី យើងគ្រាន់ចុចលើកម្មវិធីណាមួយ នៅក្នុងបញ្ជី និងចុចលើ Apply បន្ទាប់មកកញ្ចប់នឹងធ្វើការដំឡើងតាម Terminal ដោយស្វ័យប្រវត្តិ

ទាញយកកម្មវិធីនេះ

[addictivetips]