លក្ខណៈ​ពិសេស​ៗរបស់ Microsoft Mathematics 4.0

គឺជា កម្មវិធីកុំព្យូទ័រដែលបង្កើតដោយក្រុមហ៊ុន Microsoft ។ កម្មវិធី​នេះ​អាចអោយ​សិស្ស​ និងនិស្សិត​រៀនគណិតវិទ្យាដោយខ្លួនឯង​បានសម្រាប់ដោះស្រាយសមីការ ដោយ​មានរបៀបអនុវត្តន៍តាមលំដាប់លំដោយ សន្សឹមៗដែលធ្វើអោយសិស្ស, និស្សិតយល់កាន់តែច្បាស់តាមរយៈការពន្យល់ បង្ហាញពីមូលដ្ឋានគ្រឺះនៃពិជគណិត ធរណីមាត្រ រូបវិទ្យា គីមីវិទ្យា និងគណិតវិទ្យាថ្នាក់ខ្ពស់។ ថ្មីៗនេះ កម្មវិធីនេះ បានចេញជំនាន់ថ្មីគឺ  4.0 ដែលមានលក្ខណៈពិសេសៗជាច្រើន។

Microsoft Mathematics 4.0 បានផ្តល់ជាចង្ម្កោមនៃឧបករណ៍គណិតវិទ្យាជាច្រើនដែលជួយសម្រួលដល់សិស្ស និងនិស្សិតក្នុងការធ្វើ​លំហាត់សាលា និងការអនុវត្តន៍នៅផ្ទះដែលប្រកបដោយភាពងាយស្រួល និងឆាប់រហ័ស ។ កម្មវិធីនេះ ត្រូវគេបង្កើត​ឡើង​អោយ​មានលក្ខណៈ​ដូចជា​គណនាពិតៗ​ដោយដៃផ្ទាល់​របស់អ្នក ហើយការបង្ហាញលទ្ធផលរបស់វា​មានលក្ខណៈ​ជាក្រាភិចទាំងអស់ ។ បន្ថែមពីនេះ កម្មវិធីនេះបានរៀបចំឧបករណ៍ ជាលំដាប់លំដោយតាមឋានានុក្រម​ ដែលធ្វើអោយមានភាពស្រួលក្នុង​ការ​ប្រើ និងជួយសម្រួលដល់សិស្ស, និស្សិតលើការដោះស្រាយសមីការស្មុគស្មាញ ។

លក្ខណៈពិសេសៗរបស់  Microsoft Mathematics 4.0

 • Graphing Calculator ត្រូវបានបង្កើតឡើងប្រកបដោយឧបករណ៍សំខាន់ៗ​ជាច្រើនសម្រាប់ដោះស្រាយសមីការពិបាកៗនិងបញ្ហាវិទ្យាសាស្រ្ត មានដូចជាធរណីមាត្រ សិ្ថតិ ពិជគណិត និងគណិតវិទ្យាថ្នាក់ខ្ពស់ ។  មានលក្ខណៈពិសេសដូចជា
  • អាចដោះស្រាយសមីការក្រាភិច
  • អាចមើល បង្វិល និងរំកិល ដែលមានទម្រង់ជា 2D ឬក៏ជា 3D ក្រាភិចដែលមានពណ៌ធម្មជាតិ
  • អាចដោះស្រាយសមីការគណិតវិទ្យាថ្នាក់ខ្ពស់បានមានដូចជា លីមីត ស្វីត ដេរីវេ និងអាំងតេក្រាល
  • សិស្ស និស្សិតអាចធ្វើការផ្លាស់ប្តូរសមីការហើយអាចឃើញ លទ្ធផលប្រែប្រួលភ្លាមៗនៅក្នុងក្រាភិច
  • អាចបង្កើតជាអញ្ញាត ដែលអាចរក្សាទុកតម្លៃ ហើយអាចប្រើអញ្ញាត នោះមកគណនាបានទៀតផង។​​ ដែលជួយអោយចំណេញពេលវេលា​នៅពេលដោះស្រាយសមីការច្រើនក្នងពេលតែមួយ ។
  • អ្នកអាចផ្លាស់ប្តូរ Skin Calculator តាមលក្ខណៈផ្ទាល់ខ្លួន ដែលអ្នកពេញចិត្ត
  • Step-by-Step Equation Solves គឺជា វិធីសាស្រ្ត ដែលបង្កើតឡើងដើម្បីជាដំណោះស្រាយសមីការជាជំហានៗ តាមផ្នែកសមីការគណិតវិទ្យាផ្សេងៗជាច្រើន ។
  • អាច​ជួយផ្តល់គន្លឹះដ៏ត្រឹមត្រូវក្នុងការដោះស្រាយសមីការពីជគណិត ឬ គណិតវិទ្យាថ្នាក់ខ្ពស់ ក្នុងទម្រង់ប្រធានបទដ៏ច្បាស់លាស់
  • បង្កើនភាពរហ័សរហួន និងភាពស្ទាត់ជំនាញក្នុងការដោះស្រាយសមីការ ។
 • Formulas and Equations Library គឺត្រូវបានគេបង្កើតឡើងដើម្បីផ្ទុកនូវរូបមន្តដោះស្រាយសមីការ ។ វាមាចំនួនច្រើនជាងមួយរយរូបមន្តសាមញ្ញដែលដាក់នៅក្នុងទីតាំងតែមួយ ។  មានលក្ខណៈពិសេសដូចជា
  • បង្កើនភាពងាយស្រួលក្នុងការប្រើ និងមានភាពឆាប់រហ័សក្នុងការស្វែងរូបមន្តដោះស្រាយសមីការដ៍ត្រឹមត្រូវ
  • អាចដោះស្រាយសមីការក្រាភិចបានយ៉ាងងាយ និងឆាប់រហ័សព្រមទាំងយល់បានកាន់តែច្បាស់ដោយប្រើ Graphing Calculator ។
  • ជួយបង្កើនសមត្ថភាពក្នុងការអនុវត្តន៍ លំហាត់នៅសាលា និងលំហាត់ដាក់អោយធ្វើនូវផ្ទះ ។
 • Triangle Solve គឺជា ឧបករណ៍ក្រាភិចដែលជួយសិស្ស និសិ្សតក្នុងការគូសត្រីកោណ និងបង្កើនភាពយល់ដឹងអំពីទំនាក់ទំនងរវាងសមាសភាព​ផ្សេងៗ ដើម្បីដោះស្រាយសមីការលំហ សមីការរកតម្លៃ និងរូបមន្ត ។ លក្ខណៈពិសេសដូចជា
  • អាចបញ្ជាក់ពីព័ត៌មានដែលត្រូវស្វែងរក
  • អាចគូសរូបត្រីកោណដែលអាចផ្លាស់ប្តូរ ឬក៏រំកិលបាន
  • អាចប្រើច្បាស់របស់គណិតវិទ្យា ដើម្បីដោះស្រាយរកតម្លៃដែលចង់រក
 • Unit Conversion Tool ធ្វើអោយសិស្ស និស្សិតងាយស្រួលក្នុងការបំលែងរង្វាស់នៃឯកត្តាមានដូចជាៈ ប្រវែង ក្រលាផ្ទៃ មាឌ ទម្ងន់ សីតុណ្ហភាព សម្ពាធ ថាមពល អនុភាព ល្បឿន និងពេលវេលា ។
 • New ! Ink Handwriting Support អាចអោយសិស្ស និស្សិតសរសេរនូវបញ្ហាសមីការនៅលើ គឺ Microsoft Mathematics បានដោយប្រើបច្ចេកវិទ្យា Tablet និង Ultra-Mobile PCs ។

តម្រូវការប្រព័ន្ធ

 • ប្រព័ន្ធប្រតិបតិ្តការ
  • 7
  • Windows Vista with Service Pack 2 (SP2)
  • Windows (32-bit) with Service Pack 3 (SP3)
  • Windows Server 2003 (32-bit) with Service Pack 2 (SP2)
  • Windows Server 2008 with Service Pack 2 (SP2)
  • Windows Server 2008 R2 (64-bit)
 • ខួរក្បាល
  • 500 MHz Pentium processor
  • 1 GHz Pentium processor
 • អង្គចងចាំ
  • 256 MB
  • 512 MB
 • ទំហំអេក្រង់
  •  800 x 600, 256 colors
  • 1024 x 768, 32-bit
 • កាតក្រាភិច
  •  Video card ជាមួយ 64 MG of video RAM
 • ផ្ទៃទំនេរនៃថាសរឹង
  • 65 MB
 • កម្មវិធីត្រូវដំឡើង
  •  Windows Installer 3.1
  • Microsoft .NET Framework 3.5 SP1