ដំឡើង Adobe Photoshop CS5 នៅ​ក្នុង Ubuntu

ដោយ​សារ​អ្នក​ប្រើប្រាស់ និងប្រិយមិត្ត IT4UG តែងតែសួរពីរបៀបដំឡើង ​ CS5 នៅក្នុង Ubuntu ដូច្នេះ ខ្ញុំ​បាទ​សូម​បង្ហាញ​របៀប​ដំឡើង​ដូច​ខាង​ក្រោម៖
ដំបូង​លោក​អ្នកត្រូវដំឡើង Wine ជាមុនសិន ដោយបើក Terminal រួចវាយ

sudo apt-add-repository ppa:ubuntu-wine/ppa
sudo apt-get update
sudo apt-get install wine1.3

បន្ទាប់​ពីដំឡើង wine សូមទាញយក Adobe Photoshop CS5 Portable  ក្រោយពីទាញយករួច លោកអ្នកធ្វើការដំឡើង Adobe Photoshop CS5 Portable ដោយ​កំណត់សិទ្ធ ចុចកណ្តុរស្តាំ​យក Properties -> Pemissions Tab និង click Execute -> Allow Executing file as program

បន្ទាប់មកចុចពីរដងលើឯកសារនោះ រួចដំឡើង ចូលទីតាំង c:\program files\ នៃ Wine
រួចហើយទាញឯកសារនេះ ដើម្បីអាចប្រើប្រាស់ type tool របស់ Photoshop បាន បន្ទាប់មកទៀតចម្លងឯកសារនោះ ចូល ទៅ ទីតាំង  .wine\drive_c\windows\system32 បន្ទាប់មកយើងអាច​ដំណើរ​ការកម្មវិធី Adobe Photoshop CS5 បានហើយដោយប្រើតាម wine
[ubuntudoitall]