លក្ខណៈពិសេសនៃ Microsoft Visual Studio Lightswitch 2011

Microsoft ជា​ក្រុមហ៊ុន​ដែល​ផលិត​នូវ Software សម្រាប់​គ្រប់​តម្រូវការ តាំងពីការប្រើប្រាស់ជាលក្ខណៈផ្ទាល់ខ្លួន រហូតដល់ក្រុមហ៊ុនសហគ្រាស និងមុខជំនួញធំៗ ។ Software ដែលល្បីៗទាំងអស់នោះរួចមានដូចជា Office, , Business Solution, Application, Server ។ល។ តើ​អ្វី​ដែល​អស្ចារ្យទៅទៀតនោះគឺ Microsoft បានបើកទូលាយដល់ Developer ទាំងឡាយណាដែលចង់បង្កើតនូវ Software ដោយខ្លួនទៅតាមការ​ស្រមើស្រមៃ និង​ភាពប៉ិនប្រសប់ច្នៃប្រឌិតរបស់ពួកគេដោយពុំចាំបាច់ខ្វល់ខ្វាយ និងការស្មុគស្មាញក្នុងការសរសេរនូវកូដ ​ដែល​លំបាកៗទៀត​ឡើយ ។ ដំណោះស្រាយដែល Microsoft បានផ្តល់ឲ្យយើងនោះគឺបច្ចេកវិទ្យា .NET Framwork ដែលត្រូវបានណែនាំឲ្យស្គាល់ ចាប់ពីដើមឆ្នាំ២០០២ដែលមាន .NET Framework 1.0 ជាមួយ Microsoft Visual Studio.NET ឬ Microsoft Visual Studio 7 ។ រហូត​មក​ដល់​ឆ្នាំ២០០៨​ .NET បានវិវត្តខ្លួនពី Version 1.0 – 1.1 – 2.0 – 3.0 – 3.5 ហើយ​សម្រាប់នាពេលបច្ចុប្បន្ននេះ Version 3.5 ជា Version ដែល Stable ជាង​គេបំផុតហើយត្រូវបានកំពុងតែ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ទូ​ទាំងពិភពលោក ។ ចំពោះ .NET Framework 4.0 ជាជំនាន់ថ្មីរបស់ Microsoft Visual Studio 2010 ដូច្នេះមិនទាន់ប្រើប្រាស់ច្រើននៅឡើយទេ ។ ថ្មីៗនេះ ក្រុមហ៊ុន Microsoft បានបង្ហាញ  ដែលមានសមត្ថភាព និងលក្ខណៈពិសេសៗជាច្រើន ។ លោកអ្នកពិតជាឆ្ងល់ថាតើអ្វីជា ? ចម្លើយ Microsoft Visual Studio LightSwitch គឺជា Integrated Development Environment (IDE) មួយសម្រាប់បង្កើត Application ដែល​ដំណើរការលើ Windows Operating System ។  ជាមួយ LightSwitch  ផ្តល់ភាពងាយស្រួលក្នុងការអភិវឌ្ឍន៍កម្មវិធី (Desktop Application), Business application និង Cloud ផងដែរ ។

ដើម្បីដំឡើង Microsoft Visual Studio Lightswitch 2011 ត្រូវការទាញយក Microsoft Visual Studio 2010 SP1 ជាមុន។

[Microsoft]