Facebook បាន​បង្កើត Facebook Messenger

ថ្មីៗ​នេះ បានបង្កើតកម្មវិធីថ្មីមួយដែលមានឈ្មោះថា Messenger សម្រាប់​ប្រព័ន្ធប្រតិបត្តិការ iOS, Messenger សម្រាប់ប្រព័ន្ធប្រតិបត្តិការ Andriod ។ Messenger សម្រាប់ Andriod អនុញ្ញាតអ្នកប្រើប្រាស់អាចផ្ញើសារទៅកាន់​មិត្តភ័ក្ត, ទៅកាន់ក្រុម, ផ្ញើរូបថត និង​អាច​ចែក​រំលែក​ទីកន្លែង​ផង​ដែរ។

ក្រោយ​ពេល​ដែល​អ្នក​បាន​ដំឡើង​កម្មវិធី​នេះ​ហើយ វា​នឹង​ធ្វើ​ការ​នាំ​ចូល​រាល់​ការ​សន្ទនា​របស់​អ្នក​ដែល​មាន មក​ក្នុង​កម្មវិធី​នេះ។ លោក​អ្នក​អាច​បន្ថែម​មិត្តភ័ក្ត​មួយ ឬ​ច្រើន​ទៅកាន់ Facebook friend ឬ បន្ថែមលេខទូរស័ព្ទទៅកាន់សៀវភៅទូរស័ព្ទ ។

សូម​​ចូល​​ទៅ​​កាន់ https://www.facebook.com/mobile/messenger សម្រាប់​ព័ត៌មាន​លម្អិត​ពី Facebook Messenger។

ទាញយក Facebook Messenger  សម្រាប់ Andriod

[ប្រភពដើម៖ software2teach]