ល្បែង​កម្សាន្ត៖ Super Mario 3 នៅ​លើ​កម្មវិធី​រុក​រក​អ៊ីនធ័រណិត

តើ​អ្នក​ចូល​ចិត្ត​លេង​ហ្គេម Super Mario ដែរ​ឬទេ? កាល​ពី​មុន បើ​អ្នក​ចង់​លេង លុះ​ត្រា​តែ​ស្វែង​រក​កាសែត​និង​ប្រដាប់​ដោត យក​មក​លេង ឬ​ក៏​ទាញ​យក​កម្មវិធី​មួយ​ចំនួន​មក​បញ្ចូល ហើយ​រើស​យក​ហ្គេម Super Mario នោះ​មក​លេង។ តែ​នៅ​ពេល​នេះ អ្នក​អាច​លេង​បាន​ភ្លាមៗ​នៅ​លើ​កម្មវិធី​រុក​រក​អ៊ីនធ័រណិត (Web ) របស់​អ្នក គឺ​ហ្គេម Infinite Mario Bros ដែល​ជា​ហ្គេម Mario សម្រាប់​លេង​នៅ​លើ​កម្មវិធី​រុក​រក​អ៊ីនធ័រណិត​តែ​ម្ដង។ ចំណែក​ឯ​ផែន​ទី​ទៀត​សោត ត្រូវ​បាន​បង្កើត​ជា​ច្រើន​ផ្សេងៗ​ពី​គ្នា ដូច្នោះ​អ្នក​មិន​បាច់​បារម្ភ​ថា​ខ្វះ​ផែន​ទី​សម្រាប់​លេង​ទេ។

ហើយ​លក្ខណៈ​ពិសេស​មួយ​ទៀត​របស់​ហ្គេមនេះ គឺ​ត្រូវ​បាន​បង្កើត​នៅ​ក្នុង HTML 5 ដែល​អាច​លេង​បាន​ស្ទើរ​តែ​គ្រប់​កម្មវិធី​រុក​រក​អ៊ីនធ័រណិត​ស្ទើរ​តែ​ទាំង​អស់។

សូម​ចុច​លើ តំណ​នេះ ដើម្បី​ចូល​ទៅ​លេង​ហ្គេម Super Mario 3 បាន​ភ្លាមៗ​តែ​ម្ដង​នៅ​លើ​កម្មវិធី​រុក​រក​អ៊ីនធ័រណិត​របស់​អ្នក។

[ប្រភព​ព័ត៌មាន៖ How-To Geek]