eyeBreak ផ្ដល់​ដំណឹង​ឲ្យ​អ្នក​ពេល​ដល់​វេលា​សម្រាក​ភ្នែក​ពី​កុំព្យូទ័រ

តាម​ការ​ណែនាំ​របស់​គ្រូ​ពេទ្យ​បាន​ឲ្យ​ដឹង​ថា ភ្នែក​យើង​គួរ​តែ​សម្រាក​នៅ​ពេល​ដែល​បាន​សម្លឹង​មើល​កញ្ចក់​កុំព្យូទ័រ​ជា​រៀង​រាល់​២០នាទី​ម្ដង។ តែ​ប្រហែល​ជា​អ្នក​មិន​អាច​ធ្វើ​តាម​ការ​កំណត់​បាន​ឡើយ ជួន​ណា​អ្នក​ភ្លេច​មើល​នាឡិកា ជួន​ណា​ដោយ​សារ​កិច្ច​ការ​រវល់​ពេក​ជា​ដើម។ តែ​នៅ​ពេល​នេះ​អ្នក​មិន​បាច់​បារម្ភ​ថា​ភ្លេច​មើល​នាឡិកា​អ្វី​ទៀត​ឡើយ ព្រោះ​កម្មវិធី eyeBreak មាន​តួនាទី​ក្នុង​ការ​រំឭក​អ្នក នូវ​ពេល​វេលា​សម្រាប់​សម្រាកភ្នែក។ អ្នក​អាច​កំណត់​ពេល​ណា​មួយ​ជាក់​លាក់ (ដូច​ជា ៥នាទី, ១០នាទី, ១៥នាទី ឬ ២០នាទី ជា​ដើម) សម្រាប់​ការ​សម្រាក​ភ្នែក​របស់​អ្នក។

នៅ​ពេល​ដែល​ដល់​វេលា​ត្រូវ​សម្រាក​ភ្នែក​ហើយ កម្មវិធី​នេះ​នឹង​ធ្វើ​ឲ្យ​អេក្រង់​ខាង​មុខ (Desktop) របស់​អ្នក​មាន​ភាព​ស្រអាប់ បន្ទាប់​មក​នឹង​លេច​ចេញ​ពាក្យ “Time to take a break” ដែល​មានន័យ​ថា “ដល់​ពេល​សម្រាក”។ បើ​សិន​អ្នក​ចង់​ឲ្យ​អេក្រង់​ខាង​មុខ​របស់​អ្នក មាន​សភាព​ធម្មតា​ឡើង​វិញ​នោះ គ្រាន់​តែ​ចុច​គ្រាប់ Space ជា​ការ​ស្រេច។

អ្នក​អាច​ទាញ​យក​កម្មវិធី eyeBreak បាន​តាម​តំណ​ខាង​ក្រោម៖

ទាញ​យក

[ប្រភព​ព័ត៌មាន៖ AddictiveTips]