ដំឡើង​រូបរាង Mac OS X Lion ទៅ​លើ Windows 7 SP 1

ដើម្បី​ដំឡើង​រូបរាង Lion នោះ អ្នក​ចាំ​បាច់​ត្រូវ​មាន Service Pack 1 ៣២ប៊ីត ឬ ៦៤ប៊ីត។ សូម​ចង​ចាំ​ថា ការ​ផ្លាស់​ប្ដូរ​ទៅ​ជា​រូបរាង​នេះ គឺ​មាន​ការ​ប្រើ​ប្រាស់​នូវ​ដំណើរ​ការ និង ឯកសារ​ប្រព័ន្ធ​មួយ​ចំនួន ដូច្នេះ​ដើម្បី​បង្កា​កុំ​ឲ្យ​មាន​បញ្ហា សូម​មេត្តា​ធ្វើ​ឯកសារ​បម្រុង (backup file) ទុក​ជា​មុន និង​បង្កើត​ប្រព័ន្ធ​ស្ដារ។

ជា​ដំបូង អ្នក​ត្រូវ​តែ​ដំឡើង​កម្មវិធី Windows Theme Installer 1.1 ជា​មុន​សិន។ កម្មវិធីនេះ​នឹង​ធ្វើ​ការ​បែង​ចែក​ឯកសារ​ប្រព័ន្ធ​ដែល​ត្រូវ​ការ​តាម​លំដាប់ ដើម្បី​ដំឡើង​រូបរាង ។ បន្ទាប់​ពី​ទាញ​យក​កម្មវិធី​ខាង​លើ និង​បាន​ដំឡើង​រួច​ចប់​សព្វ​គ្រប់​ហើយ សូម​ទាញ​យក​កញ្ចប់​រូបរាង Mac OS X Lion នៅ​ទីនេះ។ ជា​ចុង​ក្រោយ​យក​កញ្ចប់​ឯកសារ​រូបរាង​នោះ​ទៅ​ដំឡើង​ជាមួយ​នឹង​កម្មវិធី Windows Theme Installer ។

[tipsOtrick.com]