ប្ដូរ​រូប​ផ្ទៃ​ក្រោយ​នៃ​ផ្ទាំង​ភ្ជាប់​ចូល (Logon Screen) នៅ​ក្នុង Windows 7 ជាមួយ Registry

ជា​ធម្មតា នៅ​ពេល​ដែល​អ្នក​ចង់​ផ្លាស់​ប្ដូរ​រូប​ផ្ទៃ​ក្រោយ​នៃ​ផ្ទាំង​ភ្ជាប់​ចូល​នៃ 7 អ្នក​តែង​តែ​ស្វែង​រក​កម្មវិធី​អ្វី​មក​ធ្វើ​ជា​ជំនួយ។ ក៏​ប៉ុន្តែ​វិធី​ដែល​នឹង​បង្ហាញ​នៅ​បន្តិច​នេះ គឺ​យើង​ចូល​ទៅ​កែ​តាម Registry ហើយ​ចំណាយ​ពេល​តិច​ដែរ។ រូប​ភាព​ដែល​អ្នក​ចង់​ដាក់ ត្រូវ​មាន​ទំហំ​យ៉ាង​ច្រើន ២៥៦គីឡូបៃ ហើយ​មាន​មាត្រ​ស្មើ​ទៅ​នឹង​មាត្រ​នៃ​អេក្រង់​កុំព្យូទ័រ​របស់​អ្នក។

១. ជា​ដំបូង​សូម​ចុច Windows + R ហើយ​វាយ Regedit

២. សូម​ចូល​ទៅ​កាន់៖ HKEY_LOCAL_MACHINE\\Software\\Microsoft\\Windows\\CurrentVersion\\Authentication\\LogonUI\\Background

៣. ចុច​លើ​ថត Background, បន្ទាប់​មក​ចុច​ខាង​ស្ដាំ​នៅលើ​ផ្នែក​ខាង​ស្ដាំ បន្ទាប់​មក​រើស​យក DWORD

៤. ប្ដូរ​ឈ្មោះ DWORD ទៅ​ជា OEMBackground

៥. បន្ទាប់​មក​ចុច​ពីរ​ដង​លើ OEMBackground ហើយ​ដាក់​តម្លៃ (value) ទៅ​ជា​លេខ 1 ។

៦. សូម​បើក Explorer ហើយ​ចូល​ទៅ​កាន់​ថត៖ C:\\Windows\\System32\\oobe\\info\\backgrounds

៧. ដាក់​រូប​ទៅ​ក្នុង​ថត​នោះ បន្ទាប់​មក​ប្ដូរ​ឈ្មោះ​ទៅ​ជា backgroundDefault

៨. សូម​សាក​ល្បង​ភ្ជាប់​ចេញ (log off) ពេល​នោះ​អ្នក​នឹង​ឃើញ​រូប​ផ្ទៃ​ក្រោយ​ថ្មី​ហើយ

[ប្រភព​ដើម៖ tipsotricks]