ដំឡើង Windows Live Essential 2011 ដោយគ្មាន Internet

Live Essential 2011 គឺជា ប្រជុំកម្មវិធី​ដែល​ផ្តល់​ដោយឥតគិតថ្លៃពីក្រុមហ៊ុន Microsoft ។ ដែល​នៅក្នុងនោះមានកម្មវិធីដូចជា Live Messenger, Photogallery, Movie Maker, Windows Live Mesh, Windows Live Writer, Bing Bar, Microsoft Silverlight និងកម្មវិធីផ្សេងទៀត ។
លោកអ្នកអាចទាញយក Windows Live Essential 2011 ដំឡើងនៅក្នុងកុំព្យូទ័រដោយជាប់អ៊ិនធើណេត ។ ដើម្បី​ភាពងាយស្រួល​ក្នុ​ងការដំឡើង​កម្មវិធីនេះ ខ្ញុំ​បាទ​ សូម​បង្ហាញ​ពី​របៀប​ដំឡើង​កម្មវិធី​នេះ​ដោយ​ដំឡើង​ដោយ​គ្មាន​អ៊ិនធើណេត​។

  1. ដំបូងបើកគេហទំព័រដើម្បីទាញយក ចុចទីនេះ Windows Live Essentials
  2. បន្ទាប់មកជ្រើសរើសភាសាសម្រាប់កម្មវិធីនេះ
  3. បន្ទាប់មកទៀតសូមជ្រើសរើសភាសា ឧទារហណ៍៖ ខ្ញុំចុចតំណភ្ជាប់ http://g.live.com/1rewlive4-all/en/wlsetup-all.exe
  4. វានឹងធ្វើការទាញយកកម្មវិធីនេះ ហើយលោកអ្នកអាចដំឡើងដោយពុំចាំបាច់ត្រូវការអ៊ិនធើណេត

[tothepc]