ស្វែងយល់ពី Database

ជាការពិតណាស់លោកអ្នកប្រហែលជាបានស្គាល់ ឬក៏ មិនបានស្គាល់ ថាអ្វីទៅជា នោះទេ ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏​លោក​អ្នក​បាន​មើល​ឃើញ និង​​ប្រើ​ប្រាស់​វា ស្ទើរ​តែ​គ្រប់ពេលវេលា​ផងដែរ ជាក់ស្តែង​ដូចជាៈ

 • នៅពេលដែលលោកអ្នក Logo on ដោយវាយបញ្ចូល Username និង Password ដើម្បីប្រើប្រាស់កុំព្យូទ័រ ។
 • នៅពេលដែលលោកអ្នកធ្វើការរកទិន្នន័យតាមអ៊ិនធើណេត នៅលើគេហទំព័រណាមួយ ។
 • នៅពេលដែលលោកអ្នកប្រើ ATM Card ដើ​ម្បីបើកយកលុយពី Cash Machine របស់ធនាគារ ។
ដូច្នេះមានន័យថាលោកអ្នកធ្វើការប្រើ Database គ្រប់ពេលេវេលាទាំងអស់គ្រាន់តែថាលោកអ្នកយកវាទៅប្រើតាម តំរូវការផ្សេងៗគ្នាប៉ុណ្ណោះ ។
យើ​ង​អាចអោយនិយមន័យទៅលើ Database ថា វាគឺជាមូលដ្ឋាននៃការប្រមូលផ្តុំទិន្នន័យ​​ ផ្ទុកទិន្នន័យ និងគ្រប់គ្រងទិន្នន័យ ។

Database ចែកជាពីរប្រភេទ គឺ  Stand-alone Database និង Server Database ។

1. Stand-alone Database គឺជាប្រភេទ Database ដែលអាចធើ្វការដំណើរការនៅលើការ ម៉ាស៊ីនខ្លួនឯងមិនអាចធ្វើការទំនាក់ទំនងពីម៉ាស៊ីនមេ (Server) ទៅកាន់ម៉ាស៊ីនកូន (Client) បានទេ។

Stand-alone Database​ ​មានដូចជា

 • Microsoft Access (2003, 2007, 2010…)  ជាប្រភេទ Database ដែលគេច្រើនប្រើសម្រាប់សាលារៀន ក្រុមហ៊ុនផងដែរ ។ ប៉ុន្តែរក្សាទិន្នន័យបានតិច ។
 • Microsoft​ Fox Pro ជាប្រភេទ Database សម្រាប់សាលារៀន ប៉ុន្តែឥឡូវនេះ គេលែងប្រើប្រាស់វាហើយ ។
 • FileMarker ជាប្រភេទ Database សម្រាប់ Mac OS, iPhone, iPad

2. Server Database​ គឺជាប្រភេទ Database ដែលអាចធ្វើការទំនាក់ទំនងពីម៉ាស៊ីនមេ (Server) ទៅកាន់ម៉ាស៊ីនកូន (Client) ។

Server Database មានដូចជា

 • Oracle (8i, 9i, 10i…) ជាប្រភេទ Powerful Database ដែលគេច្រើនសម្រាប់ធនាគារ
 • Microsoft SQL Server (2005, 2008…) ជាប្រភេទ Database ដែលគេច្រើនប្រើសម្រាប់ក្រុមហ៊ុន សហគ្រាស និងសាលារៀន ។
 • MySQL (4.0, 5.0…) ជាប្រភេទ Database សម្រាប់វ៉ិបសៃថ៍ ដែលជា Open Source (ឥតគិតថ្លៃ) ដែលជាប្រភេទ Database កំពុងពេញនិយមផងដែរ ។
 • SQLite ជាប្រភេទ Database សម្រាប់វ៉ិបសៃថ័ដែរ ប៉ុន្តែជា Library (បណ្តុំកូដ) មិនមែនជាកម្មវិធីដំឡើងទេ
 • PostgreSQL
 • Firebird  ជាប្រភេទ Database សម្រាប់ Desktop Application និង Web Base ផងដែរហើយវាអាចដំណើរការលើប្រព័ន្ធប្រតិបត្តិការ Windows, Linux និង Mac OS ។
 • នៅមាន Database ទៀតប៉ុន្តែមិនសូវជាគេប្រើទេ
មូលហេតុបានជាត្រូវប្រើ Database
 • ដោយបច្ចេកវិទ្យាកាន់តែទំនើបទៅៗ ដូច្នេះ យើងពុំចាំបាច់កត់ត្រាទិន្នន័យទុកនៅក្នុងសៀវភៅទៀតទេ គឺយើងប្រើប្រាស់បច្ចេកវិទ្យាវិញគឺប្រើកុំព្បូទ័រដោយរក្សាទិន្នន័យ Database
 • យើងអាចបង្កើត Database Application សម្រាប់គ្រប់គ្រងប្រព័ន្ធទិន្នន័យ
  1. Inventory Management System ជាប្រព័ន្ធគ្រប់គ្រងបញ្ជីសារពើភណ្ឌ័
  2. POS (Point of Sale) System ជាប្រព័ន្ធគ្រប់គ្រងការលក់
  3. Human Resources Management System
  4. Library Management System ជាប្រព័ន្ធគ្រប់គ្រងបណ្ណល័យ
  5. Restaurant Management System ជាប្រព័ន្ធគ្រប់គ្រងភោជនីយដ្ឋាន
  6. Bus Management System ជាប្រព័ន្ធគ្រប់គ្រងរថយន្តក្រុង
  7. Banking Management System ជាប្រព័ន្ធគ្រប់គ្រងនៅក្នុងធនាគារ
  8. Student Management System  ជាប្រព័ន្ធគ្រប់គ្រងសិស្ស
  9. School Management System ជាប្រព័ន្ធគ្រប់គ្រងសាលារៀន