ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ថ្មី​ឈ្មោះ Khmer Nagari (ខ្មែរ នាគរី)

 

​នេះ​មាន​ផ្សាយ​រូបរាង​ដំបូង​នៅ​កាល​ពី​ខែ​មករា ឆ្នាំ​២០១០ នៅ​ឯ​ប្លក់​របស់​លោក​ពូ ដាញ់ ហុង (អាន​ទីនេះ)។ ចាប់​ពី​ពេល​នោះមក​ដល់​សព្វ​ថ្ងៃ​នេះ មិន​ទាន់​ឃើញ​មាន​ការ​ចេញ​ផ្សាយ​ឲ្យ​ប្រើ​ជា​សាធារណៈ​ឡើយ ដ្បិត​គាត់​រវល់​ជាមួយ​ការ​ងារ​ខ្លាំង​ណាស់។ តែ​កាល​ពី​សប្ដាហ៍​មុន​នេះ ខ្ញុំ​បាន​ជួប​ជាមួយ​ពូហុង និយាយ​ពី​រឿង​ផ្សេងៗ ហើយ​ខ្ញុំ​ក៏​នឹក​ឃើញ​ពុម្ព​អក្សរ​មួយ​នេះ។ ខ្ញុំ​ក៏​សាក​សួរ​គាត់ ដើម្បី​សុំ​មក​ធ្វើ​បន្ត។ គាត់​បាន​ផ្ដល់​មក​ឲ្យ​ខ្ញុំ​កាល​ពី​ថ្ងៃ​ទី២៤ ខែ​កក្កដា ឆ្នាំ​២០១១ នេះ ហើយ​ខ្ញុំ​បាន​បញ្ចប់ជា​ស្ថាបពរ​នៅ​យប់ថ្ងៃ​ទី៣១ ខែ​កក្កដា ឆ្នាំ​២០១១។

ដំបូង​ឡើង នៅ​ពេល​ដែល​ខ្ញុំ​ទទួល​បាន​នោះ ពុម្ព​អក្សរ​នេះត្រូវ​បាន​ធ្វើ​រួច​តែ​តួ​ព្យញ្ជនៈ ៣១តួ, ស្រៈ ៣តួ, ជើង​ព្យញ្ជនៈ ៤តួ, តែ​បុណ្ណោះ។ ខ្ញុំ​ក៏​បាន​ចំណាយ​ពេល​ចំនួន​៨ថ្ងៃ ដើម្បី​ធ្វើ​ពុម្ព​អក្សរ​នេះ​ឲ្យ​បាន​សម្រេច។ នៅ​ពេល​នេះ ពុម្ព​អក្សរ​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាបពរ និង​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ភ្លាមៗ​នៅ​ថ្ងៃ​នេះ។

ពុម្ព​អក្សរ​នេះ​អាច​ប្រើ​បាន​ទាំង​នៅ​ក្នុង​កម្មវិធី​រដ្ឋបាល (Office), កម្មវិធីរចនា​រូបភាព

រក្សា​សិទ្ធិ​ដោយ ទេព សុវិចិត្រ និង ដាញ់ ហុង

ទាញ​យក

ប្រភព​ដើម៖ Sovichet Life