ពាក្យ​បញ្ជា​ចំនួន៤ នៅ​ក្នុង Ubuntu ដែល​អ្នក​គួរ​ដឹង

(command line) ទាំង​បួន​ខាង​ក្រោម​នេះ គឺ​ជា​​សម្រាប់​អ្នក​ដែល​ប្រើ ដំបូងគួរ​ស្គាល់​និង​ចង​ចាំ។ បើ​អ្នក​បាន​ចេះ និង​ស្គាល់​ពាក្យ​បញ្ជា​ទាំង​ប្រាំ​នេះ​ហើយ អ្នក​នឹង​អាច​ធ្វើ​ការ​ប្រើ​ប្រាស់ បាន​ប្រសើរ​ជាង​មុន ដ្បិត​ប្រព័ន្ធ​ប្រតិបត្តិការលីនុច​ភាគ​ច្រើន​ត្រូវ​បាន​ប្រើពាក្យ​បញ្ជា ជា​ទូទៅ​ទៅ​ហើយ។

១. sudo

ពាក្យ​ពេញ​នៃ sudo គឺ “Superuser Do” ។ ពាក្យ​បញ្ជា​មួយ​នេះ មាន​តួនាទី​ធ្វើ​ការ​ងារ​ជាមួយ​នឹង​គណនី​មេ (root)។ នៅ​ពេល​ដែល​អ្នក​ចង់​ដំឡើង​កម្មវិធី ឬ កែ​សម្រួល​ទៅ​លើ​ថត​ឯកសារ​ប្រព័ន្ធ (File System) អ្នក​ត្រូវ​មាន​សិទ្ធិ​ជា​គណនី​មេ​ជា​មុន​សិន។ ដូច្នេះ sudo មាន​មុខងារ​ធ្វើ​តួនាទី​ទាំង​នេះ។ ពាក្យ​បញ្ជា​មួយ​នេះ ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើ​ជា​បុព្វបទ​នៃ​ពាក្យ​បញ្ជា​ដទៃ​ទៀត។ ឧទាហរណ៍៖

sudo apt-get update

២. cd

ពាក្យ​ពេញ​នៃ cd គឺ “Change Directory”។ ពាក្យ​បញ្ជា​មួយ​នេះ មាន​តួនាទី​ប្ដូរ​ទីតាំង​ថត​ឯកសារ​នៅ​ក្នុងTerminal។ ជា​លំនាំ​ដើម ពេល​ដែល​អ្នក​បើក មក​ភ្លាម គឺ​ពេល​នោះ​អ្នក​ស្ថិត​នៅ​ទីតាំង​ថត Home។ អ្នក​អាច​ប្រើ​ពាក្យ​បញ្ជា​នេះ​បាន​ដូច​នេះ៖

  • “cd ថត​ឯកសារ/ឈ្មោះ​ថត​មួយ​ទៀត” បើ​អ្នក​សរសេរ​បែប​នេះ គឺ​អ្នក​នឹង​ផ្លាស់​ប្ដូរ​ទីតាំង​ថត​ឯកសារ។
  • បើ​អ្នក​ចង់​មក​កាន់​ទីតាំង​ Home ​វិញ សូម​វាយ​ត្រឹម​តែ “cd” ជា​ការ​ស្រេច។

សូម​ប្រើ Tab ដើម្បី​ឲ្យ​មាន​ការ​ជួយ​បំពេញ​ដោយ​ស្វ័យ​ប្រវត្តិ​នូវ​ពាក្យ​បញ្ជា ឬ​ក៏ ទីតាំង​ឯកសារ​នៅ​ក្នុង Terminal។ ឧទាហរណ៍​ថា​អ្នក​វាយ​តែ៖

cd ~/Des

នៅ​ពេល​អ្នក​ចុច Tab នោះ​វា​នឹង​បំពេញ​ឲ្យ​អ្នក​ទៅ​ជា

cd ~/Desktop/

ភ្លាមៗ​តែ​ម្ដង។

៣. ls

នៅ​ពេល​ដែល​អ្នក​បាន​ផ្លាស់​ប្ដូរ​ទីតាំង​ក្នុង Terminal រួច​ហើយ តែ​អ្នក​មិន​ដឹង​ថា ថត​ណា​ទៀត​ដែល​អ្នក​ត្រូវ​ចូល​បន្ត​ទេ។ ដូច្នេះពាក្យ​បញ្ជា ls មាន​តួនាទី​បង្ហាញ​នូវ​ថត និង​ឯកសារ​នានា​ដែល​មាន​នៅ​ក្នុង​ទីតាំង​ដែល​កំពុង​ស្ថិត​នៅ។ ពាក្យ​បញ្ជា​នេះ​មាន​ពីរ​ប្រភេទ

  • ls ធម្មតាបែប​នេះ គឺ​បង្ហាញ​នូវ​រាល់​ឯកសារ ដែល​មាន​នៅ​ក្នុង​ថត​ដែល​អ្នក​កំពុង​ស្ថិត​នៅ។ ប្រភេទ​នេះ​បង្ហាញ​ត្រឹម​តែ​ឈ្មោះ​ថត និង ឯកសារ​ប៉ុណ្ណោះ។
  • ls -al បើ​បែប​នេះ​វិញ គឺ​បង្ហាញ​រាល់ឯកសារ (រួម​ទាំង​ឯកសារ​កំបាំង) ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ថត​ដែល​អ្នក​កំពុង​ស្ថិត​នៅ។ ម្យ៉ាង​វិញ​ទៀត ប្រភេទ​នេះ នឹង​មាន​បង្ហាញ​នូវ​សិទ្ធិ​ប្រើ​ប្រាស់ (Permission), ថ្ងៃ​ខែ​ឆ្នាំ​បង្កើត, អ្នក​កែ​សម្រួលបន្ទាប់, និង​ឈ្មោះ​ឯកសារ។

៤. sudo apt-get install

ពាក្យ​បញ្ជា​នេះ មាន​សារប្រយោជន៍​ច្រើន​ណាស់​ក្នុង​ការ​ដំឡើង​រាល់​កម្មវិធី​នានា​នៅ​ក្នុង Ubuntu។ ពាក្យ​បញ្ជា​នេះ​ចាត់​ចូល​ជា​ពាក្យ​បញ្ជា ដែល​អ្នក​ប្រើ​ប្រាស់ Ubuntu ទាំង​អស់​ត្រូវ​ស្គាល់ និង​ចេះ​ប្រើ​ប្រាស់។ វា​មិន​មាន​អ្វី​ពិបាក​ឡើយ ព្រោះ​ជាទូទៅ​នៅ​ក្នុង​អត្ថបទ​មួយ​ដែល​ស្ដី​អំពី​កម្មវិធី​អ្វី​មួយ តែង​ត្រូវ​បាន​ប្រាប់​ពាក្យ​បញ្ជា​មក​ស្រាប់ គ្រាន់​តែ​ចម្លង​ហើយ​ទម្លាក់​ទៅ​ក្នុង Terminal ជា​ការ​ស្រេច។ បើ​មាន​ស្រាប់​នៅ​ក្នុង​អត្ថបទ​អំពី​កម្មវិធី​ណាមួយ ហេតុ​អី​យើង​ត្រូវ​ចេះ? នៅ​ពេល​ខ្លះ​ដែល​យើង​បាន​ប្រទះ​ឈ្មោះ​កម្មវិធីដែល​យើង​ចង់​បាន តែ​ក្នុង​នោះ​មិន​មាន​ប្រាប់​អំពី​ពាក្យ​បញ្ជា ដើម្បី​ដំឡើង​ឡើយ។ ដូច្នេះ​យើង​ត្រូវ​តែ​បើក Terminal មក​វាយ​ពាក្យ​បញ្ជា​ឡើង​ដោយ​ខ្លួន​ឯង។ ឧទាហរណ៍​ថា ដំឡើង​កម្មវិធី Chromium ដូច្នេះ​យើង​វាយ​ថា

sudo apt-get install chromium-browser

នៅ​ពេល​ដែល​អ្នក​ចុច Enter ហើយ វា​នឹង​ទាម​ទារ​យក​ពាក្យ​សម្ងាត់។ ពេល​ដែល​អ្នក​ផ្ដល់​ពាក្យ​សម្ងាត់​ហើយ នោះ​វា​នឹង​ធ្វើ​ការ​ដំឡើង​កម្មវិធី​ឲ្យ​អ្នក​តែ​ម្ដង។

នៅ​ពេល​ដែល​អ្នក​ប្រើ ” sudo apt-get install ឈ្មោះ​កញ្ចប់​កម្មវិធី ” អ្នក​អាច​ប្រើ Tab ដើម្បី​ស្វែង​រក និង ឲ្យ​វា​ជួយ​បំពេញ​ឈ្មោះ​កញ្ចប់​កម្មវិធី​បាន​ដោយ​ស្វ័យ​ប្រវត្តិ។ ដូច​នៅ​ក្នុងពាក្យ​បញ្ជា cd ដែរ។

កម្មវិធី​ដែល​អ្នក​អាច​ដំឡើង​បាន លុះ​ត្រា​តែ​កម្មវិធី​នោះ​មាន PPA (សូម​អាន ទីតាំង​ផ្ទុក​ឯកសារ ឬ Repository) នៅ​ក្នុង​បញ្ជី​ជា​មុន​សិន។