តើអ្វីជា SQL Buddy?

SQL Buddy គឺជា Web Application មួយសម្រាប់ធ្វើការគ្រប់គ្រង Database  ដោយដំណើរការបានដោយ Apache Webserver ។ វាមាន លក្ខណៈស្រដៀងនឹង phpMyAdmin ដែរ ។ SQL Buddy ត្រូវបានផ្តល់ដោយឥតគិតថ្លៃ (Open Source) ដោយអភិវឌ្ឍន៍ដោយភាសា PHP និង លក្ខណៈពិសេសៗរបស់ SQL Buddy

 • មិនត្រូវការដំឡើង គ្រាន់ទាញយកមកអាចប្រើប្រាស់បានតែម្តង
 • មានរូបរាងស្រស់ស្អាត (Interface)
 • ឯាយស្រួលគ្រប់គ្រងអ្នកប្រើប្រាស់
 • ងាយស្រួលរុករកទិន្នន័យនៅក្នុង MySQL Database
 • មានល្បឿនលឿនក្នុងពេលដំណើរការ
 • អាចធ្វើការកត់ត្រាទុកបាន (Bookmarks)
 • អាចនាំចូល និងនាំចេញបានផងដែរ
 • អាចប្តូរ Theme បាន
 • អាចប្រើប្រាស់បានច្រើនភាសា
 • អាចប្រើប្រាស់ Shortcut key បាន
 • អាចគាំទ្រលក្ខណៈភាគច្រើនរបស់ MySQL Feature ដូចជាបង្កើត, លុប​ Database, table, views, field និង index
  • អាចចម្លង, លុប,​ កែប្រែឈ្មោះ និង ផ្លាស់ប្តូរ Field នៅក្នុង Database, fields និង indexes
  • គ្រប់គ្រង Server, Database និង tables
  • អាចដំណើរការ, កែប្រែ SQL-Statement
  • គ្រប់គ្រងសិទ្ធ អ្នកប្រើប្រាស់របស់ MySQL និង privileges
  • គ្រប់គ្រង stored procedures និង triggers

តម្រូវការ Server

 • ចាប់ពី PHP 4.3 ឡើងទៅ
 • ចាប់ពី MySQL 4​ ឡើងទៅ

ដើរ​ជាមួយ

 • Google
 • Mozila
 • Safari
 • ចាប់ពី Internet Explorer 7 ឡើងទៅ
រូបរាង Login Form របស់ SQL Buddy

ព័ត៌មានបន្ថែមសូមចូលទៅកាន់ ​http://www.sqlbuddy.com