គ្រប់គ្រងទូរស័ព្ទ Andriod ជាមួយ Mobisynapse

កាលពីអត្ថបទមុន ខ្ញុំបានបង្ហាញកម្មវិធី Wondershare MobileGo សម្រាប់គ្រប់គ្រង Andriod Phone រួចហើយ។ សម្រាប់អត្ថបទលើកនេះ ខ្ញុំលើកយកកម្មវិធីថ្មី​មួយទៀតដែលមានសមត្ថភាពច្រើន សម្រាប់គ្រប់គ្រង Andriod Phone ដែរ គឺ Mobisynapse ។​

Mobisynapse គឺជាកម្មវិធីសម្រាប់គ្រប់គ្រងទូរស័ព្ទប្រភេទ Andriod ។ វាមានសមត្ថភាពដូចជា គ្រប់គ្រងកម្មវិធី, សៀវភៅទូរស័ព្ទ, តន្រ្តី និងលក្ខណៈផ្សេងៗ ទៀត ។  ជាពិសេសជានេះទៅទៀតនោះ កម្មវិធីនេះផ្តល់ភាពងាយស្រួលអោយយើងធ្វើការរៀបចំទិន្នន័យ និងបញ្ចូនទិន្នន័យពី កុំព្យូទ័រទៅកាន់  Andriod Phone ទៀតផង ។ Mobisysnapse អាចជា Desktop Manager សម្រាប់ Andriod Phone ក៏បានដែរ ។

លក្ខណៈពិសេសៗនៃ Mobisynapse 

  • ភ្ជាប់ USB និងប្រព័ន្ធឥតខ្សែ Wi Fi Conneciton
  • បម្រុង​ទុក និង ស្ដារ​ឡើង​វិញ Backup and Restore
  • ភ្ជាប់ទំនាក់ទំនាក់ទៅកាន់ Apps Market
  • គ្រប់គ្រងកម្មវិធី Applications
  • គ្រប់គ្រងឯកសារ File
  • គ្រប់គ្រងរូបថត Photo
  • គ្រប់គ្រងសៀវភៅទូរស័ព្ទ Contacts
  • គ្រប់គ្រងវីដេអូ Video
  • គ្រប់គ្រងតន្ត្រី Music
  • គ្រប់គ្រងសារ SMS

ដើម្បីទាញយកកម្មវិធីនេះ លោកអ្នកត្រូវចុះឈ្មោះជាមុនសិន ។ បន្ទាប់មកអាចធ្វើការទាញយកបានហើយ ។

បើ​អ្នក​ចង់​ទទួល​បាន​ព័ត៌មាន​បន្ថែម​អំពី Mobisynapse សូម​ចូល​ទៅ​កាន់ http://www.mobisynapse.com