កាន់តែសប្បាយជាមួយហ្គេម SuperTuxKart នៅក្នុង Ubuntu

SuperTuxKart គឺជា ហ្គេមកម្សាន្តលក្ខណៈ 3D ដែលផ្តល់ដោយឥតគិតថ្លៃ​ហើយជាហ្គេមប្រភេទប្រណាំងដែលមានតួអង្គ និងប្រភេទរថយន្តជាច្រើន​​សម្រាប់អោយយើងជ្រើសរើសផងដែរ ។ SuperTuxKart ទើបចេញជំនាន់ថ្មី គឺ 0.7.2 ដែលផ្តល់ថ្មីៗជាច្រើន និងមាន addon manager ផងដែរ ។​​

រូបភាពនៃ SuperTuxKart

លក្ខណៈពិសេសៗរបស់ហ្គេមនេះ

 • អាចលេងតាមប្រព័ន្ធបណ្តាញ
 • មាន track ច្រើនជាង ២០ និង battle areanas
 • អាចដំណើរការនៅក្នុងប្រព័នុប្រតិបត្តិការ GNU/, Windows, MacOSX, FreeBSD, Solaris
 • ទម្រង់របស់ហ្គេម
  • Grand Prix
  • Single Rance
  • Time Trial
  • Follow-the-leader
  • 3-Strkes Battles

ការ​ដំឡើង

ហ្គេម SuperTuxKart មិន​បាច់​ដំឡើង​អ្វី​ឡើយ ដោយ​គ្រាន់​តែ​ទាញ​យក​ឯកសារ .tar.bz2 សម្រាប់ 32bit ឬ 64bit បន្ទាប់​មក​ពន្លា ហើយ​ចុច​​ពីរ​ដង​លើ​ឯកសារ run_game.sh ដើម្បី​បើក​ដំណើរ​ការ​ហ្គេមនេះ។

ប្រភពដើមៈ ចុចទីនេះ