តើ​យូនីកូដ​ខ្មែរ​ដើរ​នៅ​ក្នុង​ប្រព័ន្ធ Android បាន​ស្រួល​ហើយឬនៅ?

ជា​ការ​ពិត​ណាស់ ការ​ទន្ទឹង​រង់​ចាំ​របស់​អ្នក​ទាំង​អស់​គ្នា ជិត​ក្លាយ​ជា​ការ​ពិត​ហើយ។ នៅ​ពេល​នេះ អក្សរ​​នៅ​ក្នុង​ប្រព័ន្ធ បង្ហាញ​បាន​យ៉ាង​ត្រឹម​ត្រូវ​ស្ទើរ​តែ​ទាំង​អស់។ ការ​ងារ​នេះ​ធ្វើ​បាន​សម្រេច​ច្រើន​ក្រែល​ហើយ តែ​មិន​ទាន់​ត្រូវ​បាន​ចេញ​ផ្សាយ​នូវ​កំណែ​ដំបូង​ឡើយ ហើយ​ក៏​មិន​ទាន់​មាន​ការ​កំណត់​ពេល​ចេញ​ផ្សាយ​ណា​មួយ​ឡើយ។

ព័ត៌មាន​នេះ IT4U ទទួល​បាន​ព័ត៌មាន​ពី​ក្រុម អ្នកប្រើ​ប្រាស់ Android នៅ​កម្ពុជា នៅ​លើ​បណ្ដាញ​សង្គម ។ ចំណែករូប​ដែល​នៅ​ខាង​ឆ្វេង​នេះ គឺ​លោក ធីម ច័ន្ទឬទ្ធី ដែល​ជា​អ្នក​អភិវឌ្ឍ​ បាន​ដាក់​ផ្សាយ​នៅ​ក្នុង​ក្រុម។

នេះ​ពិត​ជា​ដំណឹង​ដ៏​គួរ​ឲ្យ​រំភើប​ណាស់ ត្បិត​ពី​មុន​អក្សរ​ខ្មែរ​យូនីកូដ​ដើរ​មិន​ទាន់​ស្រួល តែ​ពេល​នេះ​បញ្ហា​ជិត​ត្រូវ​បាន​ដោះ​ស្រាយ​ហើយ។

IT4U នឹង​ផ្សាយ​ព័ត៌មាន​អំពី​យូនីកូដ​ខ្មែរ​នៅ​លើ Android ជា​បន្ត​ទៀត ប្រសិន​ណា​បើ​យើង​ខ្ញុំ​ទទួល​បាន។